Ecuador មានលទ្ធភាពភាគច្រើនត្រូវរៀបចំការបោះឆ្នោតវង់ទី ២
20/02/2017 10:44
(VOVworld) – នាថ្ងៃទី ១៩ កុម្ភៈ ក្រុមប្រឹក្សាជាតិរៀប ចំការបោះឆ្នោត Ecuador (CNE) បានប្រកាសថា៖ ដោយ មានសន្លឹកឆ្នោតចំនួន ៧៨,៤% ដែលត្រូវបាន ត្រួតពិនិត្យ បេក្ខជននៃគណបក្សសម្ព័ន្ធភាពប្រទេសជាតិ (AP) កាន់ អំណាច លោក Lenin Moreno បាននាំមុខក្នុងការបោះឆ្នោត សកលដែលបានប្រព្រឹត្តទៅ នាថ្ងៃដដែលបន្ទាប់ពីដណ្តើម បានសម្លេងគាំទ្រចំនួន ៣៨,៨%។

Ecuador មានលទ្ធភាពភាគច្រើនត្រូវរៀបចំការបោះឆ្នោតវង់ទី ២ (VNA) (VOVworld) – នាថ្ងៃទី ១៩ កុម្ភៈ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត Ecuador (CNE) បានប្រកាសថា៖ ដោយមានសន្លឹកឆ្នោតចំនួន ៧៨,៤% ដែលត្រូវបាន ត្រួតពិនិត្យ បេក្ខជននៃគណបក្សសម្ព័ន្ធភាពប្រទេសជាតិ (AP) កាន់អំណាច លោក Lenin Moreno បាននាំមុខក្នុងការបោះឆ្នោតសកលដែលបានប្រព្រឹត្តទៅ នាថ្ងៃដដែលបន្ទាប់ពីដណ្តើមបានសម្លេងគាំទ្រចំនួន ៣៨,៨%។ ប្រធាន CNE លោក Juan Pablo Pozo បានឲ្យដឹងថា៖ បេក្ខជនគណៈបក្សប្រឆាំង CREO (គណៈបក្សបង្កើតឱកាស) លោក Guillermo Lasso ឈរលំដាប់ថ្នាក់ទី ២ ដោយ មានសម្លេងគាំទ្រចំនួន ២៨,៦៣% ហើយឈរថ្នាក់ទី ៣ គឺលោកស្រី Cynthia Viteri បេក្ខជននៃគណៈបក្សប្រឆាំងដោយមានសម្លេងគាំទ្រចំនួន ១៦,២៥%។ តាមច្បាប់បោះឆ្នោតរបស់ Ecuador ថា៖ ប្រសិនបើ បេក្ខជនណាទទួលបាន សម្លេងគាំទ្រហួសពាក់កណ្ដាល ឬ ជាង ៤០% និងហួស ១០% បើប្រៀបនឹង គូបដិបក្ស នឹងដណ្តើមបានជ័យជំនះក្នុងវង់បោះឆ្នោតទី ១។ ប៉ុន្តែ លោក Lenin Moreno ពិបាកទទួលបានជាង ៤០% សម្លេងគាំទ្រ ដោយហេតុនេះ លោក Lenin Moreno និងលោក Guillermo Lasso នឹងត្រូវចូលរួមការបោះ ឆ្នោតវង់ទី ២ នាថ្ងៃ ទី ២ មេសា ខាងមុខ៕
Related





