ឯកសារប្រវត្តិសាស្ត្រដែលចិនចាត់ទុកមានអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa គឺគ្មានមូលដ្ឋានណាមួយឡើយ
20/06/2014 10:04
(VOVworld) – ក្នុងអត្ថបទសរសេរដែលបានជចុះផ្សាយ លើកាសែតរបស់ជប៉ុន “Yomiuri Shimbun” នាថ្ងៃទី ១៧ មិថុនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Doan Xuan Hung បានអះអាងថា៖ វៀតណាមបានប្រកាសភស្តុតាងជាច្រើន ដែលអះអាងយ៉ាងច្បាស់លាស់អំពីអធិបតេយ្យភាពរបស់ វៀតណាមចំពោះប្រជុំកោះ Hoang Sa។ ដោយហេតុនេះ បណ្តាឯកសារប្រវត្តិសាស្ត្រដែលចិនបានចាត់ទុកមាន អធិបតេយ្យភាពចំពោះប្រជុំកោះពោលខាងលើគឺគ្មាន មូលដ្ឋានណាមួយឡើយ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Doan Xuan Hung (Image: VNA) (VOVworld) – ក្នុងអត្ថបទសរសេរដែលបានជចុះផ្សាយលើកាសែតរបស់ជប៉ុន “Yomiuri Shimbun” នាថ្ងៃទី ១៧ មិថុនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Doan Xuan Hung បានអះអាងថា៖ វៀតណាមបានប្រកាសភស្តុតាងជា ច្រើនដែលអះអាងយ៉ាងច្បាស់លាស់អំពីអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa។ ដោយហេតុនេះ បណ្តាឯកសារប្រវត្តិសាស្ត្រដែល ចិនបានចាត់ទុកមាន អធិបតេយ្យភាពចំពោះប្រជុំកោះពោលខាងលើគឺគ្មាន មូលដ្ឋានណាមួយឡើយ។ ឯអគ្គ រដ្ឋទូតវៀតណាម លោក Doan Xuan Hung អះអាងថែមទៀតថា៖ ការដែលចិនដាក់ ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ វៀតណាមបានរំលោភទៅលើអធិបតេយ្យភាពនិងបរណភាព ដែនដីរបស់ វៀតណាម អនុសញ្ញានៃ អ.ស.ប. ស្តីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និង សេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)។ រដ្ឋាភិបាលវៀតណាមគោរពទំនាក់ទំនងជាមួយចិនប៉ុន្តែប្តេជ្ញា អនុវត្តវិធានការសន្តិវិធីដែលច្បាប់អន្តរជាតិអនុញ្ញាត្តិដើម្បីការពារ អធិបតេយ្យភាពនិងបូរណភាពដែនដី សន្តិភាពនិងយុត្តិធម៌របស់ វៀតណាម។ វៀតណាមមានគោលបំណងថា៖ ប្រជាជន ជប៉ុននឹង បន្តគាំទ្រប្រជាជនវៀតណាម៕
Related





