EP អំពាវនាវឲ្យភាគីនានានៅអ៊ុយក្រែនដំណើរការចរចារ
13/03/2014 10:39
(VOVworld) – ការបង្កើតសន្ទនាមានចរិតលក្ខណៈស្ថាបនារវាងបណ្ដាភាគីនានា នៅអ៊ុយក្រែនគឺជាវិធានការល្អបំផុតដើម្បីរួចផុតពីវិបត្តិនិងធានាភាពសម្បូរុងរឿង យូរអង្វែងសំរាប់អ៊ុយក្រែន។

EP អំពាវនាវឲ្យភាគីនានានៅអ៊ុយក្រែនដំណើរការចរចារ (Image: Vietnam+) (VOVworld) – ការបង្កើតសន្ទនាមានចរិតលក្ខណៈស្ថាបនារវាងបណ្ដាភាគីនានា នៅអ៊ុយក្រែនគឺជាវិធានការល្អបំផុតដើម្បីរួចផុតពីវិបត្តិនិងធានាភាពសម្បូរុងរឿង យូរអង្វែងសំរាប់អ៊ុយក្រែន។ នេះគឺជាខ្លឹមសារនៃពង្រាងសេចក្តីសម្រេចចិត្តដែល ត្រូវបានក្រុមនយោបាយក្នុងសភាអឺរ៉ុប (EP) បានឯកភាពនិងបោះឆ្នោត នាថ្ងៃទី ១៣ មិនា។ តាមសេក្តីសម្រេចចិត្តពោលខាងលើ សមាជិកសភាពអឺរ៉ុបគ្រប់រូប បានចាត់ទុកថា៖ ត្រូវអត់ធ្មត់សភាពការណ៍និងបន្តបន្ធូស្រាលភាពតានតឹងដើម្បី ជៀសវាងជំលោះខាងយោធានៅសាធារណៈរដ្ឋស្វ័យត Crimea។ សេចក្តីសម្រេច ចិត្តរបស់ EP ក៏បានអះអាងនូវខ្លឹមសារមួយចំនួននៃកិច្ចព្រមព្រៀងដែលត្រូវបាន ចុះហត្ថលេខាងរវាងលោក Viktor Yannukovich និងតំណាងភាគីប្រឆាំងនៅអ៊ុយក្រែន ដោយមានការធ្វើជាកស្សិនសាក្បីរបស់បេសកជន ពិសេសរបស់សហភាពអឺរ៉ុប (EU)។ EP បានអំពាវនាវឲ្យដ្ឋាភិបាលបណ្តោះអាសន្ននៅអ៊ុយក្រែនមិនរាយថយ ចំពោះការដាក់សម្ពាធនិងមិនផ្អាកការបោះឆ្នោតប្រធា នាធិបតី នាថ្ងៃទី ២៥ ឧសភា ខាងមុខ។ទាក់ទិនស្ថានភាពនៅអ៊ុយក្រែន រដ្ឋមន្ត្រីស្តីទីក្រសួងការពារប្រទេស លោក Igor Teniukh បានប្រកាសថា៖ មានតែកំលាំងការពារអាកាសចំនួន ១០% និងទាហាន ជើងគោកចំនួន ១៤% ប៉ុណ្ណោះ ត្រៀមខ្លួនជាស្រេចដាក់ពង្រាយភារកិច្ចប្រយុទ្ធ។ ខណៈពេលនោះ បណ្ដាអង្គភាពនៃកងទ័ពរុស្ស៊ីកំពុងបង្កើនសកម្មភាពហ្វឹកហាត់ នៅមូលដ្ឋានយោធានានាតាមបណ្ដោយខ្សែព្រំដែនជាមួយអ៊ុយក្រែនភាគខាងកើតរុស្ស៊ី៕
Related




