EU ពន្លឿនដាក់ពង្រាយយុទ្ធសាស្ត្រសន្តិសុខការពារជាតិរួម
06/03/2017 06:32
(VOVworld) - នាថ្ងៃទី ៦ មិនា ក្រុមប្រឹក្សាកិច្ចការបរទេស សហភាពអឺរ៉ុប (EU) បានចាប់ផ្តើមកម្មវិធីធ្វើការដោយ សម័យប្រជុំរួមនៅទីក្រុង Brussels (បែលហ្ស៊ីក) រវាងបណ្ដា រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិ។

EU ពន្លឿនដាក់ពង្រាយយុទ្ធសាស្ត្រសន្តិសុខការពារជាតិរួម (VNA) (VOVworld) - នាថ្ងៃទី ៦ មិនា ក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុប (EU) បានចាប់ផ្តើមកម្មវិធីធ្វើការដោយសម័យប្រជុំរួមនៅទីក្រុង Brussels (បែលហ្ស៊ីក) រវាងបណ្ដារដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិ។ ក្រុមប្រឹក្សាកិច្ចការបរ ទេស EU វាយតំលៃបណ្ដាការបោះជំហានក្នុងការដាក់ពង្រាយទិសដៅធ្វើសកម្ម ភាព ដែលត្រូវបានកំណត់នៅសន្និសីទកំពូលនាថ្ងៃទី ១៥ ធ្នូ ឆ្នាំ ២០១៦។ ក្នុងនោះ មាន ផែនការដាក់ពង្រាយយុទ្ធសាស្ត្ររួមអឺរ៉ុបស្តីពីសន្តិសុខនិងការពារជាតិ ការផ្តើម គំនិតបង្កើនកិច្ចសហប្រតិបត្តិការរវាង EU និងអង្គការសន្ធិសញ្ញា អាត្លងទិកខាង ជើង (NATO)។ ក្រៅពីនោះ ក្រុមប្រឹក្សាកិច្ចការបរទេស EU ក៏បាន ផ្លាស់ប្តូរអំពី ស្ថានភាពនៅមជ្ឈឹមបូពារ៍ គោលនយោបាយថាមពលរបស់ EU ផងដែរ។ លទ្ធផល នៃកិច្ចប្រជុំពោលខាងលើនឹងជាមូលដ្ឋានសំរាប់របាយការណ៍ ដែលជូនឡើងសន្និសីទ កំពូល EU នាថ្ងៃទី ៩ និងទី ១០ មិនា ខាងមុខ៕
Related





