VOV WorldVOV World
EU គឺទីដៅជួរមុខក្នុងចំណោមទីដៅចារកម្មរបស់ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA)
11/08/2013 08:48
(VOVworld) – សហភាពអឺរ៉ុប (EU) គឺទីដៅជួរមុខក្នុងចំណោមទីដៅចារកម្មរបស់ស្ថាប័ន សន្តិសុខជាតិអាមេរិក (NSA)។
EU គឺទីដៅជួរមុខក្នុងចំណោមទីដៅចារកម្មរបស់ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA)
សហភាពអឺរ៉ុប (EU) គឺទីដៅជួរមុខក្នុងចំណម ទីដៅចារកម្មរបស់ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA)។ (Image: tienphong.vn) (VOVworld) – នាថ្ងៃទី ១០ សីហា ទស្សនាវដ្តីអាល្លឺម៉ោង “Der Spiegel” បានដ​កស្រង់ ឯកសារសម្ងាត់មួយ ដែលអតីតចារបុរសអាមេរិក Edward Snowden បាន ​លេចចេញ  បានឲ្យដឹងថា៖ សហភាពអឺរ៉ុប (EU) គឺទីដៅជួរមុខក្នុងចំណោមទីដៅចារកម្មរបស់ស្ថាប័ន សន្តិសុខជាតិអាមេរិក (NSA)។ តាមឯកសារ សម្ងាត់ពោលខាងលើ NSA យកចិត្តទុក ដាក់ជាពិសេសដល់ការប្រមូលផ្តុំព័ត៌មានទាក់ទិនដល់គោលនយោបាយកិច្ចការបរ ទេសពាណិជ្ជកម្មអន្តរជាតិនិងស្ថិរភាព សេដ្ឋកិច្ចរបស់ EU។ ក្នុងបញ្ជីនោះ បណ្ដាប្រ ទេសដូចជា ចិន រុស្ស៊ី អ៊ីរ៉ង់ប៉ាគីស្ថាននិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េគឺបណ្ដាទីដៅ ចារកម្មជួរមុខរបស់អាមេរិក។ បន្ទាប់មកទៀតគឺ អាល្លឺម៉ង់ បារាំង និងជប៉ុន៕