VOV WorldVOV World
EU កំណត់ពេលវេលាចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយ Moldova
14/05/2014 11:51
(VOVworld) – Moldova នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចងសម្ព័ន្ធជាមួយសហភាពអឺរ៉ុប (EU) នៅសន្និសីទកំពូល វិសាមាញ្ញ EU- Moldova នៅទីក្រុង Brussels (បែលហ្ស៊ីក) នាថ្ងៃទី ២៧ មិថុនា ខាងមុខ
EU កំណត់ពេលវេលាចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយ Moldova
EU កំណត់ពេលវេលាចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយ  Moldova (Image: Vietnam+) (VOVworld) – ថ្លែងមតិក្នុងសន្និសីទកាសែតនៅរដ្ឋធានី Chisinau របស់ Moldova បន្ទាប់ពីជំនួបជា មួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Iurie Leanca នាថ្ងៃទី ១៣ ឧសភា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Herman van Rompuy បានប្រកាសថា៖ Moldova នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយសហភាពអឺរ៉ុប (EU) នៅសន្និសីទកំពូលវិសាមាញ្ញ EU- Moldova នៅទីក្រុង Brussels (បែលហ្ស៊ីក) នាថ្ងៃទី ២៧ មិថុនា ខាងមុខ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក EU ចំនួន ២៨៕