VOV WorldVOV World
EU នៅសហប្រតិបត្តិការជាមួយអ៊ុយក្រែន
19/12/2013 11:40
(VOVworld) – បណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការដែល ទើបនឹងបាន ចុះហត្ថលេខារវាង Kiev និងមូស្គូរ ក្នុងក្របខ័ណ្ឌ ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yannukovich មិនរារាំងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអ៊ុយក្រែននិង សហភាពអឺរ៉ុប (EU) ទេ។
EU នៅសហប្រតិបត្តិការជាមួយអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក Victor Yannukovich និងសមភាគីរុស្ស៊ី លោក   Vladimir Putin (Image: Vietnam+) (VOVworld) – បណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបនឹងបានចុះហត្ថលេ ខារវាង Kiev និងមូស្គូរ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានាធិបតី អ៊ុយក្រែន លោក Viktor Yannukovich មិនរារាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងអ៊ុយក្រែននិងសហភាពអឺរ៉ុប (EU) ទេ។ នេះគឺជាសេចក្តីថ្លែង ការរបស់តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិសុខនិងកិច្ចការបរ ទេស EU លោកស្រី Catherine Ashton ដែលត្រូវបាននាំ ចេញនៅសម័យប្រជុំនៃ គណៈកម្មាធិការបណ្ដាបញ្ហាកិច្ចការបរទេសចំណុះសភាអឺរ៉ុបនាថ្ងៃទី ១៨ ធ្នូ។ EU ក៏បានទទួលស្គាល់ភាពរឹងមាំនៃបណ្ដាកិច្ចព្រមព្រៀង រវាង Kiev និងមូស្គូរចំពោះ សេដ្ឋកិច្ចរបស់អ៊ុយក្រែន។ ប៉ុន្តែ EU ក៏បានថ្លែងមតិ ថា៖ ការដែល Kiev ទទួលបាន កញ្ចប់ប្រាក់ជំនួយពីមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ដែលធានាគោលមាគ៌ារ តម្លាភាពបំផុតដើម្បីជួយឧបត្ថម្ភប្រទេសនេះរួចផុតពីវិបត្តិហិរញ្ញវត្ថុតាមស្តង់ដារ អន្តរជាតិ៕

More