EU បំពេញបន្ថែមបញ្ជីរាយនាមបទដាក់ទណ្ឌកម្មទាក់ទិនដល់វិបត្តនៅអ៊ុយក្រែន
06/02/2015 07:15
(VOVworld) – បណ្ដាប្រភពព័ត៌មានអឺរ៉ុបបានឲ្យដឹងថា៖ នាថ្ងៃទី ៥ កុម្ភៈ សហភាពអឺរ៉ុប (EU) នឹងបំពេញបន្ថែម បុគ្គលចំនួន ១៩ នាក់ទៀត ក្នុងនោះមានប្រជាពលរដ្ឋ រុស្ស៊ីចំនួន ៥ នាក់ ចូលក្នុងបញ្ជីរាយនាមបទដាក់ ទណ្ឌកម្មទាក់ទិនដល់វិបត្តិ នៅអ៊ុយក្រែន ក្នុងកាលៈ ទេសៈ ការប៉ះទង្កិចរវាងកងទ័ពរដ្ឋាភិបាលអ៊ុយក្រែននិង កំលាំងប្រឆាំងបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

EU បំពេញបន្ថែមបញ្ជីរាយនាមបទដាក់ទណ្ឌកម្មទាក់ទិនដល់វិបត្តនៅអ៊ុយក្រែន (Image: VNA) (VOVworld) – បណ្ដាប្រភពព័ត៌មានអឺរ៉ុបបានឲ្យដឹងថា៖ នាថ្ងៃទី ៥ កុម្ភៈ សហភាព អឺរ៉ុប (EU) នឹងបំពេញបន្ថែមបុគ្គលចំនួន ១៩ នាក់ទៀត ក្នុងនោះមានប្រជាពលរដ្ឋ រុស្ស៊ីចំនួន ៥ នាក់ ចូលក្នុងបញ្ជីរាយនាមបទដាក់ទណ្ឌកម្មទាក់ទិនដល់វិបត្តិ នៅ អ៊ុយក្រែន ក្នុងកាលៈទេសៈ ការប៉ះទង្កិចរវាងកងទ័ពរដ្ឋាភិបាលអ៊ុយក្រែននិង កំលាំងប្រឆាំងបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ តាមទីភ្នាក់ងារសារព័ត៌មាន បារាំង AFP បានឲ្យដឹងថា៖ អង្គការចំនួន ៩ ក្នុងនោះមានអង្គការមួយរបស់រុស្ស៊ី ក៏ត្រូវបានបញ្ជូលក្នុងបញ្ជីរាយនាមពោលខាងលើនៅកិច្ចប្រជុំជាបន្ទាន់នៃរដ្ឋមន្ត្រី ការបរទេស ប្រទេសជាសមាជិក EU ចំនួន ២៨ នៅទីក្រុង Brussels បែលហ្ស៊ីក។ ប៉ុន្តែ គ្មានបុគ្គល ណាមួយក្នុងបញ្ជីរាយនាមនេះគឺជាមន្ត្រីជាន់ខ្ពស់ទេ៕
Related





