VOV WorldVOV World
EU បើកទូលាយបញ្ជីឈ្មោះដាក់ទណ្ឌកម្មចំពោះកូរ៉េខាងជើង
20/05/2016 06:37
(VOVworld) – នាថ្ងៃទី ១៩ ឧសភា សហភាពអឺរ៉ុប (EU) បានប្រកាសថា៖ សម្ព័ន្ធភាពនេះ បានបំពេញបន្ថែម មនុស្សចំនួន​១៨ នាក់និងអង្គការមួយរបស់សាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េក្នុងបញ្ជីឈ្មោះដែល EU កំពុងដាក់ទណ្ឌកម្ម។
EU បើកទូលាយបញ្ជីឈ្មោះដាក់ទណ្ឌកម្មចំពោះកូរ៉េខាងជើង
EU បើកទូលាយបញ្ជីឈ្មោះដាក់ទណ្ឌកម្មចំពោះកូរ៉េខាងជើង (Image: VNA) (VOVworld) – នាថ្ងៃទី ១៩ ឧសភា សហភាពអឺរ៉ុប (EU) បានប្រកាសថា៖ សម្ព័ន្ធភាពនេះ បានបំពេញបន្ថែមមនុស្សចំនួន​១៨ នាក់និងអង្គការមួយ របស់សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េក្នុងបញ្ជីឈ្មោះដែល EU  កំពុងដាក់ទណ្ឌកម្ម។ តាមសេចក្តីប្រកាសរបស់ ក្រុមប្រឹក្សាអឺរ៉ុបបានឲ្យ ដឹងថា៖ មនុស្សទាំង ១៨ នាក់ពោលខាងលើភាគច្រើនគឺជានាយទាហាន ជាន់ខ្ពស់របស់កងទ័ពកូរ៉េខាងជើងនិងអង្គការមួយដែលត្រូវបានដាក់ ទណ្ឌកម្មដោយទាក់ទិនដល់កម្មវិធីកាំជ្រួចមីស៊ីលឬអាវុធប្រល័យលោក។ បណ្ដាបទដាក់ទណ្ឌកម្មរួមមានបទ ហាមឃាត់ធ្វើដំណើរទៅវិញទៅមក និងបទហ៊ុំព័ទ្ធទ្រពសម្បត្តិផងដែរ៕