EU អនុម័តលើដំណើរការពង្រឹងសន្តិសុខនិងការពារជាតិ
15/11/2016 08:32
(VOVworld) - ក្នុងក្របខ័ណ្ឌកិច្ចប្រជុំក្រុមប្រឹក្សាកិច្ច ការបរទេសសហភាពអឺរ៉ុប (EU) នាថ្ងៃទី១៤ វិច្ឆិកា រដ្ឋមន្រ្តីការបរទេសនិងការពារជាតិនៃប្រទេសសមា ជិក EU ទាំង២៨ បានរៀបចំកិច្ចប្រជុំរួមហើយអនុម័ត លើផែនការអនុវត្តន៍វិធានការបង្កើនសមត្ថភាពសន្តិសុខនិងការពារជាតិរបស់ EU។

ស្នងការខ្ពស់របស់ EU ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស លោកស្រី Federica Mogherini (រូបថត៖AFP/TTXVN) (VOVworld) - ក្នុងក្របខ័ណ្ឌកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុប (EU) នាថ្ងៃទី១៤ វិច្ឆិកា រដ្ឋមន្រ្តីការបរទេសនិងការពារជាតិនៃប្រទេសសមាជិក EU ទាំង២៨ បានរៀបចំកិច្ចប្រជុំរួមហើយអនុម័តលើផែនការអនុវត្តន៍វិធានការបង្កើន សមត្ថភាពសន្តិសុខនិងការពារជាតិរបស់ EU។ផែនការនេះមានខ្លឹមសារសំខាន់ ចំនួន៣ នោះគឺអនុញ្ញាតឲ្យ EU ធ្វើសកម្មភាពយ៉ាងឆាប់រហ័សនិងមានលក្ខណៈ សំរេចជាងមុនក្នុងវិបត្តិ ពង្រឹងកម្លាំងការពារជាតិនិងសន្តិសុខសំរាប់ដៃគូនានានិង បង្កើនសមត្ថភាពការពារប្រជាពលរដ្ឋរបស់ EU។ផែនការនេះត្រូវបាន អនុវត្តន៍ ដោយព្រមៗគ្នាជាមួយកម្មវិធីធ្វើសកម្មភាពរបស់ស្ថាប័នការពារជាតិ អឺរ៉ុបនិង សេចក្ដីថ្លែងការណ៍រួមរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មា ធិការអឺរ៉ុប និងអគ្គលេខាធិការ NATO៕
Related





