VOV WorldVOV World
EU រុស្ស៊ី អាមេរិកនិងអ៊ុយក្រែនរៀបចំផែនការសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី
09/04/2014 08:26
(VOVworld)-នាថ្ងៃទី៨មេសា សហភាពអឺរ៉ុប EU បាន ជូនដំណឹងថា នឹងរួម ជាមួយអាមេរិក រុស្ស៊ីនិងអ៊ុយ ក្រែន រៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តី
EU រុស្ស៊ី អាមេរិកនិងអ៊ុយក្រែនរៀបចំផែនការសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី
រូបថតៈ Reuters (VOVworld)-នាថ្ងៃទី៨មេសា សហភាពអឺរ៉ុប EU បានជូនដំណឹងថា នឹងរួមជាមួយ អាមេរិក រុស្ស៊ីនិងអ៊ុយក្រែន រៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តី នាសប្តាហ៍ខាង មុខ ដើម្បី ពិភាក្សាអំពីវិបត្តិនៅអ៊ុយក្រែន។ តាមសេចក្តីជូនដំណឹងពោលខាងលើ ជំនួបនេះ នឹងធ្វើឡើងនៅអឺរ៉ុប ដោយមានការចូលរួមរបស់រដ្ឋមន្រ្តីការបរទេស​អាមេរិកលោក John Kerry ដំណាងជាន់ខ្ពស់ EU ទទួលបន្ទុកគោលនយោបាយ សន្តិសុខ កិច្ចការ បរទេសលោកស្រី Catherine Ashton រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្រ្តីការបរទេសស្តីទីរបស់អ៊ុយក្រែនទៀតផង។ តាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេសរុស្ស៊ីឲ្យដឹងថា លោក Lavrov និង លោកស្រី​ Ashton បានមានការសន្ទនាតាមទូរស័ព្ទ ស្តីអំពីរាល់ការខំប្រឹងប្រែង របស់សហគមន៍អន្តរ ជាតិ សំដៅស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនៅអ៊ុយ ក្រែន។ ទាក់ទិនដល់ ការជួយឧបត្ថម្ភអ៊ុយក្រែនឲ្យរួចផុតពីវិបត្តិ មន្រ្តីរ១រូបរបស់ គណៈកម្មាការអឺរ៉ុប EC ឲ្យដឹងថា EU នឹងបង្កើតក្រុមឧបត្ថម្ភសំដៅជួយ អ៊ុយក្រែនស្ថិរភាពសេដ្ឋកិច្ចនិង ធ្វើកំណែទម្រង់នយោបាយ៕

More