VOV WorldVOV World
EU រឹងបន្តឹងការត្រួតពិនិត្យជនសូមចំណាកស្រុក
15/09/2015 10:53
(VOVworld) – ក្នុងកិច្ចប្រជុំជាបន្ទាន់នាថ្ងៃទី ១៤ កញ្ញា នៅទីក្រុង Brussels (បែលហ្ស៊ីក) ក្រៅពីការយល់ព្រម អនុវត្តផែនការបែងចែកជនអន្តោប្រវេសន៍ចំនួន ៤ ម៉ឺននាក់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃបណ្ដាប្រទេសជា សមាជិកសហភពអឺរ៉ុប (EU)​ បានឯកភាពចាប់ផ្តើមការរៀបចំបញ្ជីឈ្មោះ “បណ្ដា ប្រទេសសុវត្ថិភាព”។
EU រឹងបន្តឹងការត្រួតពិនិត្យជនសូមចំណាកស្រុក
EU រឹងបន្តឹងការត្រួតពិនិត្យជនសូមចំណាកស្រុក (Image: VNA) (VOVworld) – ក្នុងកិច្ចប្រជុំជាបន្ទាន់នាថ្ងៃទី ១៤ កញ្ញា នៅទីក្រុង Brussels  (បែលហ្ស៊ីក) ក្រៅពីការយល់ព្រមអនុវត្តផែនការបែងចែកជនអន្តោប្រវេសន៍ ចំនួន ៤ ម៉ឺននាក់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបណ្ដា ប្រទេសជា សមាជិកសហភពអឺរ៉ុប (EU)​ បានឯកភាពចាប់ផ្តើមការរៀបចំ បញ្ជីឈ្មោះ “បណ្ដា ប្រទេសសុវត្ថិភាព”។ បណ្ដាប្រទេសក្នុងបញ្ជីឈ្មោះពោ លខាងលើគឺជាប្រទេស ដែលជនចំណាកស្រុកមិនអាចទទួលបែបបទ ចំណាកស្រុកនៅ EU បានឡើយ។ តាមគំរោង បញ្ជីឈ្មោះចុងក្រោយនឹង ត្រូវបានប្រកាសនាចុងខែតុលាខាងមុខ។ ក្រៅពីនោះ ថ្នាក់ដឹកនាំបណ្ដា ក្រសួងក៏បានសម្រេចជំរុញយុទ្ធនាការត្រួតពិនិត្យ ជនចំណាកស្រុកផង ដែរ។ នាថ្ងៃដដែល អ.ស.ប. បានព្រមានថា៖ ជនចំណាក់ ស្រុកអាចធ្លាក់ ចូលក្នុងស្ថានភាពផ្អាក ក្នុងពេលប្រទេស  EU ទាំងអស់អនុវត្ត គោល នយោបាយខុសពីគ្នាក្នុងវិបត្តិជនចំណាកស្រុកនាបច្ចុប្បន្ន។ ក្នុងពេលនោះ  នាថ្ងៃទី ១៤ កញ្ញា Macedonia បានឲ្យដឹងថា៖ ជនចំណាកស្រុកពីប្រទេ សមជ្ឈឹម បូព៌ារនិងអាហ្វ្រិកខាងជើងចំនួន ៦ ពាន់នាក់ត្រូវបានដឹកជញ្ជូន ទៅប្រទេស Serbia ខាងកើត។ ជនចំណាក់ស្រុកពី  Serbia ទៅកាន់ហ៊ុង គ្រីនឹងមិនទទួល ឡើងវិញឡើយ។ នាថ្ងៃទី ១៥ កញ្ញា ច្បាប់ស្តីពីអន្តោ ប្រវេសន៍និងកិច្ចការពារខ្សែព្រំដែនរបស់ហ៊ុងគ្រីបានចូលជាធរមាន ជាផ្លូវការ៕ 

More