VOV WorldVOV World
EUអះអាងថាការបោះឆ្នោតសកលរបស់មីយ៉ាន់ម៉ាគួឲ្យទុកចិត្តនិងមានតម្លាភាព
11/11/2015 08:26
(VOVworld)-ក្រុមបេសកកម្មឃ្លាំមើលការបោះឆ្នោតរបស់សហភាពអឺរ៉ុប(EU)នាថ្ងៃទី១០វិច្ឆិកាបានប្រកាសថា ការបោះឆ្នោតសកលរបសម៉ីយ៉ាន់ម៉ា
EUអះអាងថាការបោះឆ្នោតសកលរបស់មីយ៉ាន់ម៉ាគួឲ្យទុកចិត្តនិងមានតម្លាភាព
EUអះអាងថាការបោះឆ្នោតសកលរបស់មីយ៉ាន់ម៉ាគួឲ្យទុកចិត្តនិងមានតម្លាភាព (VOVworld)-ក្រុមបេសកកម្មឃ្លាំមើលការបោះឆ្នោតរបស់សហភាពអឺរ៉ុប(EU)នាថ្ងៃទី ១០វិច្ឆិកាបានប្រកាសថា ការបោះឆ្នោតសកលរបសមីយ៉ាន់ម៉ាដែល​បានប្រព្រឹត្តទៅ នាថ្ងៃទី៨វិច្ឆិកាកន្លងទៅ គឺគួរឲ្យទុកចិត្តនិងមានតម្លាភាព ហើយ ការបោះឆ្នោតនេះ បាន ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។តាមប្រធានក្រុមបេសកកម្មឃ្លាំមើលការបោះឆ្នោត របស់ EU លោក Alexander Graf Lambsdorff ថា មីយ៉ាន់ម៉ាត្រូវរក្សាតម្លាភាពចំពោះដំ ណើរការប្រកាសលទ្ធផលដែលកំពុង ប្រព្រឹត្តទៅ។​ EU បានបញ្ចូនអ្នកសង្កេតការចំ នួន១៥០នាក់ បែងចែកតាម មណ្ឌលបោះឆ្នោតចំនួន៥០០កន្លែងទូទាំងប្រទេសមី យ៉ាន់ម៉ាក្នុងការបោះ ឆ្នោតសកលជាប្រវត្តិសាស្ត្រនាថ្ងៃទី៨វិច្ឆិកាកន្លងទៅ។ តាមផែន ការ អ្នកសង្កេតការ EU នឹងបន្តស្នាក់នៅមីយ៉ាន់ម៉ា​រហូតដល់ខែធ្នូ ដើម្បីនាំចេញ របាយ ការណ៍ចុងក្រោយស្តីពីការបោះឆ្នោតសកលនេះ។        ក្នុងថ្ងៃដដែល គណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធ (UEC) របស់មីយ៉ាន់ម៉ា បានប្រកាសបន្ថែមបញ្ជីឈ្មោះសមាជិកសភាចំនួន១៧៩រូប៕