Festival Hue 2014៖រៀបចំពិធីធ្វើសក្ការបូជា Nam Giao
17/04/2014 08:11
Vovworld-ក្នុងក្របខ័ណ្ឌបណ្ដាពិធីបុណ្យសំខាន់របស់ Festival Hue ២០១៤ នាព្រឹកថ្ងៃទី១៧មេសា មជ្ឈមណ្ឌលអភិរក្សមណ្ឌលកេរ៌្តដំណែលអតីតរាជធានី Hue បានបង្កើតឡើងវិញនូវពិធីធ្វើសក្ការបូជា Nam Giao

Festival Hue 2014៖រៀបចំពិធីធ្វើសក្ការបូជា Nam Giao (VOV) Vovworld-ក្នុងក្របខ័ណ្ឌបណ្ដាពិធីបុណ្យសំខាន់របស់ Festival Hue ២០១៤ នាព្រឹកថ្ងៃទី១៧មេសា មជ្ឈមណ្ឌលអភិរក្សមណ្ឌលកេរ៌្តដំណែលអតីតរាជធានី Hue បានបង្កើតឡើងវិញនូវពិធីធ្វើសក្ការបូជា Nam Giao (រឺដែលហៅថា ពិធីធ្វើ សក្ការបូជា Giao)។ នេះជាពិធីធ្វើសក្ការបូជាត្រូវបានស្ដាតាមពិធីការសំខាន់ក្រោម រាជកាលស្ដេច Nguyen។ លោក Ngo Hoa អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Thua Thien Hue ប្រធានគណៈចាត់តាំង Festival Hue ២០១៤ បានឲ្យដឹងថា៖ “លើកនេះលើមូលដ្ឋានយើងខ្ញុំមានទស្សនាទានពិធីធ្វើសក្ការបូជា Giao ដូចជាវប្បធម៍ព្រលឹងមួយនៃដំបន់ដីរបស់មនុស្សវៀតណាមយើង។ ពិធីធ្វើសក្ការបូជា Giao ជាមួយគោលដៅបួងសួងសូមឲ្យប្រទេសសម្បូររុងរឿង ប្រជាជនសុខសាន្ត ត្រាណ អាកាសធាតុអំណោយផល ប្រទេសជាតិសន្តិភាព ប្រជាជនសម្បូធូធារ។” ពិធីធ្វើសក្ការបូជា Giao បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏អធឹកអធម ដែល បានទាក់ទាញភ្ញៀវទេសចរណ៍និងប្រជាជនដំបន់ជាច្រើនចូលរួមទស្សនា៕
Related





