FTA វៀតណាម-កូរ៉េខាងត្បូង៖ ឱកាសជាច្រើនសំរាប់ការនាំចេញកសិផលរបស់វៀតណាម
22/05/2015 10:24
(VOV)_សិក្ខាសាលា ស្ដីពី៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-កូរ៉េខាងត្បូង៖ខ្លឹមសារសន្យា និងការជះឥទ្ធិពលចំពោះអង្គភាពអាជីវកម្មវៀតណាម ត្រូវបានប្រារព្វឡើងនាថ្ងៃទី២២ ឧសភា នៅទីក្រុងហូជីមិញ
FTA វៀតណាម-កូរ៉េខាងត្បូង៖ ឱកាសជាច្រើនសំរាប់ការនាំចេញកសិផលរបស់វៀតណាម (VOV)_សិក្ខាសាលា ស្ដីពី៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-កូរ៉េខាងត្បូង ៖ខ្លឹមសារសន្យា និងការជះឥទ្ធិពលចំពោះអង្គភាពអាជីវកម្មវៀតណាម ត្រូវបាន ប្រារព្វឡើងនាថ្ងៃទី២២ ឧសភា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ។ អង្គសន្និសីទបានស្ដាប់ដំណាងក្រសួងឧស្សាហ ពាណិជ្ជកម្ម វិភាគអំពីឱកាសនិង ការលំបាកសាកល្បង ក្នុងពេលអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- កូរ៉ែខាងត្បូង។ តាមលោក Pham Khac Tuyen ប្រធានការិយាល័យទទួលបន្ទុកតំបន់ អាស៊ីឦសាន ក្រសួងឧស្សាហ ពាណិជ្ជកម្ម បានអោយដឹងថា៖ ក្រៅពីបណ្ដាឱកាស អង្គភាពអាជីវកម្មវៀតណាម ប្រឈមការលំបាកសាកល្បងជាច្រើន ក្នុងពេលអនុវត្ត កិច្ចព្រមព្រៀងនេះដែរ។ លោកបានថ្លែអយ៉ាងដូច្នេះថា៖ “ អង្គភាពអាជីវកម្ម ត្រូវធ្វើយ៉ាងម៉េចដើម្បីលើកកំពស់គុណភាព ផលិតផល ដើម្បីបញ្ជូនទៅកូរ៉េខាងត្បូង។ ជាធម្មតា បណ្ដាអង្គភាពអាជីវកម្មកូរ៉េខាងត្បូង ប្រ មូលទិញទំនិញ ពីអង្គភាពអាជីវកម្មបរទេស ដោយផ្អែកទៅលើកក្តាសំខាន់ចំនួន៣ គឺ៖ គុណភាពទំនិញ តំលៃ និងរយៈពេលប្រគល់ទំនិញ។” តាម FTA វៀតណាម-កូរ៉េខាងត្បូង កូរ៉េខាងត្បូង នឹងកាត់បន្ថយតំលៃពន្ធនាំ ចូលចំនួនជាង៩៧% ចំពោះមុខទំនិញជាកសិផល ជលផលរបស់វៀតណាម។ ផ្ទុយទៅវិញ វៀតណាមក៏នឹងកាត់បន្ថយពន្ធនាំចូលចំនួន៩៣% ចំពោះក្រុមមុខទំនិញ ឧស្សាហកម្មរបស់កូរ៉េខាងត្បូងផងដែរ៕
Related





