VOV WorldVOV World
គំរូ "ព័ត៌មានព្រំដែនឌីជីថល" នៅខេត្ត​ Lang Son
27/11/2025 04:28
(VOVWORLD) - អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយស្តីពីរបក់គំហើញក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថលជាតិ ចាប់តាំងពីខែមេសា ឆ្នាំ ២០២៥ ប៉ូស្ត៍ការពារព្រំដែន Bac Xa ខេត្ត Lang Son បានច្នៃប្រឌិត ដាក់ពង្រាយគំរូ "ព័ត៌មានព្រំដែនឌីជីថល"។ បន្ទាប់ពីការអនុវត្តរយៈពេលជាង ៦ខែ គំរូនេះមិនត្រឹមតែជាដំណោះស្រាយបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីគំនិតផ្តួចផ្តើមរបស់កម្លាំងទ័ពការពារព្រំដែន ក្នុងការឃោសនាអំពីច្បាប់ដល់ប្រជាជន និងការកសាងព្រំដែនសន្តិភាពទៀតផង។
គំរូ "ព័ត៌មានព្រំដែនឌីជីថល" នៅខេត្ត​ Lang Son
ប៉ូស្ត៍ការពារព្រំដែន Bac Xa ទទួលបន្ទុកខ្សែបន្ទាត់ព្រំដែនជាង ៣៣ គីឡូម៉ែត្រ ជាប់ជាមួយចិន ដោយមានលក្ខណៈភូមិសាស្ត្រជាតំបន់ភ្នំខ្ពស់ និងមានដង់ស៊ីតេប្រជាជនត្រឹមតែជាង ១០ នាក់/គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ ប្រជាជនភាគច្រើននៅទីនេះគឺជនជាតិ Nung ដែលប្រកបមុខរបររុក្ខាកម្ម និងមានឱកាសតិចតួចណាស់ក្នុងការចូលរួមសកម្មភាពសហគមន៍។ កត្តាទាំងនេះធ្វើឱ្យការងារឃោសនាបែបប្រពៃណីជួបការលំបាក់ និងមានប្រសិទ្ធភាពមិនសូវខ្ពស់។ យ៉ាងណាមិញ តំបន់នេះ នៅមានហានិភ័យត្រូវបានកេងប្រវ័ញ្ចដោយជនអគតិ ដើម្បីបំប្លែងការពិត អូសទាញ និងបំពានលើបទប្បញ្ញត្តិព្រំដែន។ ប៉ុស្តិ៍ការពារព្រំដែន Bac Xa បានបង្ហាញមុខគំរូ "ព័ត៌មានព្រំដែនឌីជីថល"។ រូបថត៖ Duy Thai/ VOV-ភាគឦសាន នៅចំពោះមុខស្ថានភាពនេះ ប៉ុស្តិ៍ការពារព្រំដែន Bac Xa បានម្ចាស់ការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មាន ដោយកសាងគំរូ "ព័ត៌មានព្រំដែនឌីជីថល"។ គោលដៅនៃគំរូនេះ គឺកែលម្អគុណភាពនិងប្រសិទ្ធភាពនៃការងារឃោសនាអំពីច្បាប់ព្រំដែន និងផ្សព្វផ្សាយវប្បធម៌ប្រចាំមូលដ្ឋានដល់ប្រជាជន និងអ្នកទេសចរឱ្យបានឆាប់រហ័ស និងពេញលេញជាង។ របៀបប្រតិបត្តិការនៃគំរូ "ព័ត៌មានព្រំដែនឌីជីថល" គឺសាមញ្ញ និងងាយចូលប្រើ។ ដោយគ្រាន់តែស្កេនលេខកូដ QR នៅទីតាំងសហគមន៍ដោយកាមេរ៉ាស្មាតហ្វូន អ្នកស្រុកនិងអ្នកទស្សនាអាចចូលមើលព័ត៌មានអំពីច្បាប់ព្រំដែន សន្តិសុខ និងការពារជាតិ រមណីយដ្ឋានក្នុងស្រុក ឬបទប្បញ្ញត្តិទូទៅបានយ៉ាងឆាប់រហ័ស៖