VOV WorldVOV World
គណៈកម្មាធិការចាត់តាំងមជ្ឈឹមវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam
22/05/2015 10:29
(VOVworld) - លោក To Huy Rua បានវាយតំលៃខ្ពស់ ចំពោះការងារត្រៀមរៀបចំមហាសន្និបាតបក្សថ្នាក់ មូលដ្ឋាននៅ ខេត្ត Quang Nam ព្រមទាំងក្រើនរំលឹក អំពីភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវការអនុវត្ត ដើម្បីការងាររៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់នៅតំបន់ប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ
គណៈកម្មាធិការចាត់តាំងមជ្ឈឹមវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam
លោក To Huy Rua ចូលរួូមដាំដើមឈើអនុស្សាវរីយ៍នៅតំបន់ស្ដូបវីរៈអ្នកម្ដាយវៀតណាម (VOVworld) - នាព្រឹកថ្ងៃទី២២ ឧសភា សមាជិកការិយាល័យនយោបាយ លេខា មជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក To Huy Rua បានមានជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃខេត្ត Quang Nam ភាគកណ្ដាលវៀតណាម អំពីស្ថានភាពសេដ្ឋកិច្ចសង្គមនិងការងារមហាសន្និ បាតបក្សគ្រប់ជាន់ថ្នាក់នៅតំបន់។នៅជំនួបនេះ ថ្នាក់ដឹកនាំខេត្ត Quang Nam បាន ជូនដំណឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៥ ស្ថានភាពសេដ្ឋកិច្ចសង្គមនៅក្នុង ខេត្តទទួលបានលទ្ធផលល្អលើវិស័យជាច្រើន។ស្ដីពីការងារបញ្ជាណែនាំមហាសន្និ បាតបក្សថ្នាក់មូលដ្ឋាន អង្គការ មូលដ្ឋានបក្សភាគច្រើនសុទ្ធតែ មានការត្រៀមរៀប ចំដ៏ហ្មត់ចត់។ថ្លែងមតិនៅទីនេះ លោក To Huy Rua បាន វាយតំលៃខ្ពស់ចំពោះការ ងារត្រៀមរៀបចំមហាសន្និបាតបក្សថ្នាក់មូលដ្ឋាននៅ ខេត្ត Quang Nam ព្រមទាំង ក្រើនរំលឹកអំពីភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវការ អនុវត្តដើម្បីការងាររៀបចំ មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់នៅតំបន់ប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ៕