គណៈកម្មាធិការច្បាប់របស់រដ្ឋសភាបានត្រួតពិនិត្យគំរោងច្បាប់អត្រានុកូលនិងសេចក្តីសំរេចចិត្តរបស់រដ្ឋសភា
28/04/2014 11:47
Vovworld-នាព្រឹកថ្ងៃទី២៨មេសា នៅទីក្រុង Da Nang គណៈកម្មាធិការច្បាប់របស់រដ្ឋសភាវៀតណាមបានរៀបចំសម័យប្រជុំពេញអង្គរលើកទី១៤ដើម្បីត្រួតពិនិត្យផ្ដល់មតិអំពីគំរោងច្បាប់អត្រានុកូលច្បាប់ចាត់តាំងរដ្ឋសភានិងសេចក្តីសំរេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

គណៈកម្មាធិការច្បាប់របស់រដ្ឋសភាវៀតណាមបានរៀបចំសម័យប្រជុំពេញអង្គរលើកទី១៤ (vietnamplus.vn) Vovworld-នាព្រឹកថ្ងៃទី២៨មេសា នៅទីក្រុង Da Nang គណៈកម្មាធិការច្បាប់របស់រដ្ឋសភាវៀតណាមបានរៀបចំសម័យប្រជុំពេញអង្គរលើកទី១៤ដើម្បីត្រួត ពិនិត្យផ្ដល់មតិអំពីគំរោងច្បាប់អត្រានុកូលច្បាប់ចាត់តាំងរដ្ឋសភានិងសេចក្តី សំរេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ នៅសម័យប្រជុំ មតិភាគ ច្រើនចាត់ទុកថា គំរោងច្បាប់អត្រានុកូលមានខ្លឹមសារថ្មីនានាប៉ុន្តែក្នុងពេលអនុវត្តគំរោងច្បាប់នឹងកើតមានឡើងការត្រួតស៊ីគ្នាបណ្ដាប្រភេទឯកសារ បណ្ដាល ការខ្ជះខ្ជាយ។ លោក Phan Trung Ly ប្រធានគណៈកម្មាធិការច្បាប់របស់រដ្ឋសភា បានចាត់ទុកថា៖ “ឥឡូវនេះមានក្រសួងចំនួន២គ្រប់គ្រងបញ្ហានេះ។ ដោយហេតុនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបញ្ជាគឺមានកិច្ចសហការរវាងភាគីនានា។ អចិន្ត្រៃយ៍គណៈកម្មាធិការច្បាប់ក៏បានធ្វើការផ្ទាល់ជាមួយក្រសួងទាំងពីរនេះដើម្បីមានកិច្ច សហការក្នុងពេលកំណត់ច្បាប់នេះ។ តាមសំណូមពររបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគឺនឹងបោះចោលឯកសារជាច្រើនដើម្បីមិនរំខានប្រជាជន៕”
Related




