VOV WorldVOV World
គណៈកម្មាធិការទទួលបន្ទុកតំបន់ណាមបូខាងលិចទៅសាកសួរសុខទុក្ខនិងជូនអំណោយព្រះសង្ឃនិងគ្រួសារគោលនយោបាយខ្មែរ
06/10/2015 10:26
(VOV)_ក្នុងឱកាសបុណ្យសែនដូនតា ប្រពៃណីរបស់ជនរួមជាតិខ្មែរ ​ណាមបូ នាថ្ងៃទី៦តុលា គណៈប្រតិភូ នៃគណៈកម្មាធិការទទួលបន្ទុកតំបន់ណាបូខាងលិច ដឹកនាំដោយលោក Tran Phi Ho អនុប្រធានគណៈកម្មាធិការទទួល​បន្ទុក​តំបន់ណាមបូខាងលិច អញ្ជើញទៅសាក់សួរសុខទុក្ខ
គណៈកម្មាធិការទទួលបន្ទុកតំបន់ណាមបូខាងលិចទៅសាកសួរសុខទុក្ខនិងជូនអំណោយព្រះសង្ឃនិងគ្រួសារគោលនយោបាយខ្មែរ
គណៈកម្មាធិការទទួលបន្ទុកតំបន់ណាមបូខាងលិចទៅសាកសួរសុខទុក្ខនិងជូនអំណោយព្រះសង្ឃនិងគ្រួសារគោលនយោបាយខ្មែរ (VOV)_ក្នុងឱកាសបុណ្យសែនដូនតា ប្រពៃណីរបស់ជនរួមជាតិខ្មែរ ​ណាមបូ នាថ្ងៃទី៦តុលា គណៈប្រតិភូ នៃគណៈកម្មាធិការទទួលបន្ទុកតំបន់ណាបូខាងលិច ដឹក នាំដោយលោក Tran Phi Ho អនុប្រធានគណៈកម្មាធិការទទួល​បន្ទុក​តំបន់ណាមបូខាងលិច អញ្ជើញទៅសាក់សួរសុខទុក្ខ និងជូនអំណោយ​ចំពោះបណ្ដាអ្នកមុខ អ្នក ការសាសនា កម្មាភិបាលចូលនិវត្តន៍ និងគ្រួសារគោល​នយោបាយខ្មែរឆ្នើម នៅខេត្ត  Soc Trang ។ នៅទីនេះ លោក Tran Phi Ho បានលើកសរសើរស្មារតីសាមគ្គីភាព  របស់បណ្ដាអ្នកមុខអ្នកការ ពុទ្ធសាសនិក ​និងជនរួមជាតិខ្មែរ ដែលបានរួមដៃជា មួយរដ្ឋអំណាចអនុវត្តល្អ គ្រប់គោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់ របស់រដ្ឋ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធានាសន្តិសុខនយោបាយ សណ្ដាប់ ធ្នាប់សង្គមក្នុងខេត្ត។           ព្រះតេជគុណ Duong Nhon ប្រធានគណកម្មាធិការកិច្ចការពុទ្ធសាសនា​វៀត ណាម ខេត្ត Soc Trang មានបុទ្ធដីការថា៖ ដោយមានការថែទាំរបស់បក្ស ​រដ្ឋ ​រហូត មកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ជនរួមជាតិខ្មែរ ​ត្រូវបាន​យកចិត្តទុក ដាក់ វិនិយោគជាច្រើន បង្កលក្ខណះអោយប្រជាជនបានធ្វើពលកម្ម ផលិតកម្ម  កសាងជីវភាពរស់នៅកាន់តែល្អប្រសើរជាងពីមួយថ្ងៃទៅមួយថ្ងៃ។ ​គ្រួសារជនរួម ជាតិខ្មែរក្រីក្របានមានផ្ទះស្នាក់នៅ ដីផលិតកម្ម កុមារបានទៅ​រៀនទៀតផង៕