VOV WorldVOV World
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអេហ្ស៊ីបប្រកាសបេក្ខជនប្រធានាធិបតីជាផ្លូវការ
28/04/2014 11:51
Vovworld-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីប (PEC) នាថ្ងៃទី២៧មេសាបានប្រកាសអតីតមេបញ្ជាការកងទ័ពលោក Abdel Fattah el-Sisi និងអ្នកនយោបាយឆ្វេងនិយមលោក Hamdeen Sabahi
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអេហ្ស៊ីបប្រកាសបេក្ខជនប្រធានាធិបតីជាផ្លូវការ
បេក្ខជនប្រធានាធិបតីអេហ្ស៊ីបលោក Hamdeen Sabahi​ (m.baotintuc.vn)         Vovworld-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីប (PEC) នាថ្ងៃទី២៧មេសាបានប្រកាសអតីតមេបញ្ជាការកងទ័ពលោក Abdel Fattah el-Sisi និងអ្នកនយោបាយឆ្វេងនិយមលោក Hamdeen Sabahi ជាបេក្ខជន​ជា​ផ្លូវការ ចំនួន២រូបក្នុងការបោះឆ្នោតប្រធានាធិបតីដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦និង២៧ ឧសភាខាងមុខ។ អ្នកនាំពាក្យរបស់ PEC លោក Abdel Aziz Salman បានឲ្យដឹងថា PEC បានផ្ដល់លិខិតអនុញ្ញាតឲ្យអង្គការចំនួន៨៥ក្នុងប្រទេសនិង​អន្តរជាតិបាន ចូលរួមសង្កេតការដំណើរការបោះឆ្នោត។ ក្រៅពីនោះស្ថាប័ន​សារ​ព័ត៌មានក្នុង ប្រទេសនិងអន្តរជាតិចំនួន៣៦រួមជាមួយកាណាល់ទូរទស្សន៍ផ្កាយ​រណបចំនួន ១៣បានផ្ដល់លិខិតអនុញ្ញាតជូនដំណឹង។ ​រយៈពេលចលនា​សំលេង​គាំទ្រនឹង ចាប់ផ្ដើមពីថ្ងៃទី៣ឧសភាដល់ថ្ងៃទី២៣ឧសភា។         ក្នុងព្រឹត្តិការណ៍ផ្សេងទៀត​សម្ព័ន្ធភាពជាតិគាំទ្រភាពស្របច្បាប់កំពុង​ទាមទារ​ស្ដារដំណែងឲ្យអតីតប្រធានាធិបតី Mohamed Morsi និងពហិការ​ការ​បោះឆ្នោត​ប្រធានាធិបតីនាពេលខាងមុខ៕

More