គណៈកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ឋសភាបានឲ្យយោបល់អំពីការអនុវត្តគោលនយោបាយច្បាប់ចំពោះជនចាស់ជរានិងជនពិកា
22/09/2015 10:18
Vovworld-បន្តសម័យប្រជុំពេញងង្គលើកទី១២ នាព្រឹកថ្ងៃ ទី២២កញ្ញានៅក្រុងហាណូយ គណៈកម្មាធិការបណ្ដា បញ្ហាសង្គម

គណៈកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ឋសភាបានឲ្យយោបល់អំពីការអនុវត្តគោលនយោបាយច្បាប់ចំពោះជនចាស់ជរានិងជនពិការ (VNP) Vovworld-បន្តសម័យប្រជុំពេញងង្គលើកទី១២ នាព្រឹកថ្ងៃទី២២កញ្ញានៅក្រុង ហាណូយ គណៈកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ឋសភាវៀតណាមបានឲ្យ យោបល់លើសេចក្តីព្រាងរបាយការណ៍ឃ្លាំមើលការអនុវត្តគោលនយោបាយច្បាប់ ចំពោះជនចាស់ជរានិងជនពិការ។ នៅសម័យពិភាគ្សាបណ្ដាសមាជិកសភាបានឯកភាពជាមួយសេចក្តីព្រាង របាយការណ៍ពោលខាងលើ។ ចំពោះជនចាស់ជរា បណ្ដាសមាជិកសភាបានចាត់ ទុកថា ត្រូវប្រមូលផ្ដុំបង្កើតបញ្ជីឈ្មោះជនចាស់ជរាសំដៅធានាជនចាស់ជរាបាន ចូលរួមការធានាររាប់រងសុខាភិបាលច្រើនជាងទៀត។ ក្រៅពីនោះត្រូវបង្កើនការជួយ ឧបត្ថម្ភសំរាប់ជនចាស់ជរាមានអាយុ៨០ឆ្នាំឡើងទៅ។ លោក Huynh Thanh Lap សមាជិកសភាមណ្ឌលទីក្រុងហូជីមិញបានចាត់ទុកថា៖ “ឥឡូវនេះមន្ទីពេទ្យខេត្តចំនួន៥០%មានដេប៉ាទីម៉ង់ជនចាស់ជរា ហេតុនេះហើយ ផ្នែកសុខាភិបាលឧសថមហាវិទ្យាល័យសុខាភិបាលត្រូវមានផ្នែកសំរាប់ជនចាស់ជរា ជាច្រើនថែមទៀត។ នៅទីក្រុងហូជីមិញបណ្ដាមន្ទីពេទ្យកំពុងខំប្រឹងប្រែងដោះស្រាយ បញ្ហានេះ។” ទាក់ទិនដល់ការអនុវត្តគោលនយោបាយច្បាប់សំរាប់ជនពិការ សមាជិកសភា មួយចំនួនបានចាត់ទុកថា គួរប្រគល់កំរិតជ្រើសរើសជនពិការសំរាប់ផ្នែកនានាក្នុង ការងារមួយចំនួន៕
Related





