គណៈកម្មាធិការអចិត្ត្រៃយ៍រដ្ឋសភាវៀតណាមផ្តល់មតិចំពោះគំរោងច្បាប់បរិស្ថាន (ធ្វើវិសោធនកម្ម)
20/02/2014 11:33
(VOV)_នាព្រឹកថ្ងៃទី ២០ កុម្ភះ ក្នុងកិច្ចប្រជុំលើកទី២៥ គណៈកម្មាធិការអចិត្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្តល់មតិចំពោះបញ្ហាធំៗ ដែលមានមតិខុសគ្នា ក្នុងគំរោងច្បាប់ការពារបរិស្ថាន(ធ្វើវិសោធនកម្ម)។ មតិជាច្រើនបានប្រមូលលើការរៀបចំគំរោងការណ៍ការពារបរិស្ថាន ការពារបរិស្ថានសមុទ្រនិងកោះ …។ល។

(VOV)_នាព្រឹកថ្ងៃទី ២០ កុម្ភះ ក្នុងកិច្ចប្រជុំលើកទី២៥ គណៈកម្មាធិការអចិត្ត្រៃយ៍ រដ្ឋសភាវៀតណាមបានផ្តល់មតិចំពោះបញ្ហាធំៗ ដែលមានមតិខុសគ្នា ក្នុងគំរោងច្បាប់ ការពារបរិស្ថាន(ធ្វើវិសោធនកម្ម)។ មតិជាច្រើនបានប្រមូលលើការ រៀបចំ គំរោងការណ៍ ការពារបរិស្ថាន ការពារបរិស្ថានសមុទ្រនិងកោះ …។ល។ កិច្ចប្រជុំលើកទី២៥ គណៈកម្មាធិការអចិត្ត្រៃយ៍រដ្ឋសភាវៀតណាម(vov) ស្ដីពីការនាំចូលកាក់សំណល់ មតិជាច្រើនបានចាត់ទុកថា៖ត្រូវកំណត់យ៉ាង ច្បាស់លាស់ ឃ្លាំមើលម៉ត់ចត់ការនាំចូលកាក់សំណល់។ ប្រធានគណៈកម្មាធិការ ហិរញ្ញវត្ថុ លោក Phung Quoc Hien បានស្នើថា៖ “ខ្ញុំចាត់ទុកថា៖យើងពិនិត្យយ៉ាងម៉ត់ចត់។ កាកសំណល់ជាវត្ថុធាតុដើមបោះ បង់ចោល បណ្ដាប្រទេសមានខឿនវិទ្យាសាស្ត្រខ្ពស់ជាងដែលគេបោះបង់ចោល ហើយ ឥឡូវយើងនាំចូលគឺដើម្បីធ្វើអ្វី? ខ្ញុំចាត់ទុកថា៖ប្រការនេះយើងត្រូវគិតគូរច្រើន ប្រសិនបើយើងមិនចង់ក្លាយទៅជាទីកន្លែងបោះសំរាមរបស់ពិភពលោកទាំងមូល៕”
Related





