VOV WorldVOV World
គណៈកម្មាធិការអឺរ៉ុបបង្កើនមូលនិធិដើម្បីដោះស្រាយវិបត្តិជនចំណាកស្រុក
24/09/2015 09:52
(VOVworld) - គណៈកម្មាធិការអឺរ៉ុប (EU) បានលើក សំណើរបង្កើនបន្ថែមទឹកប្រាក់ចំនួន១,៧ពាន់លានអឺរ៉ូ (១,៩ពាន់លាន ដុល្លាអាមេរិក)សំដៅជួយឧបត្ថម្ភដោះ ស្រាយវិបត្តិជនចំណាកស្រុកដ៏អាក្រក់បំផុត តាំងពី សង្គ្រាមលោកលើកទី២មក។
គណៈកម្មាធិការអឺរ៉ុបបង្កើនមូលនិធិដើម្បីដោះស្រាយវិបត្តិជនចំណាកស្រុក
ជនចំណាកស្រុកនៅកោះ Kos របស់ក្រិក (រូបថត៖Greek Reporter) (VOVworld) - នាថ្ងៃទី២៣ កញ្ញា មុនសន្និសីទកំពូលក្រៅជាផ្លូវការអំពីបញ្ហាជន ចំណាកស្រុកនៅទីក្រុងព្រុចសែល របស់ប៊ែលហ្ស៊ីក គណៈកម្មាធិការអឺរ៉ុប (EU) បានលើកសំណើរបង្កើនបន្ថែមទឹកប្រាក់ចំនួន១,៧ពាន់លានអឺរ៉ូ (១,៩ពាន់លាន ដុល្លាអាមេរិក)សំដៅជួយឧបត្ថម្ភដោះស្រាយវិបត្តិជនចំណាកស្រុកដ៏អាក្រក់បំផុត តាំងពីសង្គ្រាមលោកលើកទី២មក។ស្នងការអឺរ៉ុបទទួលបន្ទុកថវិការលោកស្រី Kristalina Georgieva បានឲ្យដឹងថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ផ្ទៃក្នុង EU សំដៅកែលំអរហេដ្ឋារចនាសម្ព័ន្ធទទួលជនចំណាកស្រុក ក៏ដូចជាជួយឧបត្ថម្ភ ប្រទេសនានាដែលកំពុងទទួលចរន្តជនចំណាកស្រុកធំបំផុតហូរមក។ នាថ្ងៃដដែល EC បានព្រមានប្រទេសជាសមាជិក EU ទាំង១៩ថា ប្រទេសទាំង នេះកំពុងប្រឈមមុខជាមួយហានីភ័យត្រូវពិន័យដោយបានរំលោភការកំណត់ ស្ដីពីនីតិវិធីជនភៀសខ្លួនសុំជ្រកកោននៅទ្វីបអឺរ៉ុប៕