VOV WorldVOV World
គណៈកម្មាធិការសាសនារដ្ឋាភិបាលដើរតួនាទីជាស្ពានតភ្ជាប់ក្នុងការអនុវត្តគោលនយោបាយសាសនា
30/07/2015 10:05
(VOVworld) - នាព្រឹកថ្ងៃទី៣០ កក្កដា នៅរដ្ឋធានីហា ណូយរបស់វៀតណាមបាន ប្រព្រឹត្តទៅពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតគណៈកម្មាធិការ សាសនារដ្ឋាភិបាល ដែលជាទិវាប្រពៃណីរបស់ផ្នែក គ្រប់គ្រងរដ្ឋអំពីសាសនា (ថ្ងៃទី២ សីហា)។
តាងនាមបក្សនិងរដ្ឋ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រគល់គ្រឿងឥស្សារិយយសឯករាជ្យជូនគណៈកម្មាធិការសាសនារដ្ឋាភិបាល (រូបថត៖VGP) (VOVworld) - នាព្រឹកថ្ងៃទី៣០ កក្កដា នៅរដ្ឋធានីហាណូយរបស់វៀតណាមបាន ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតគណៈកម្មាធិការសាសនា រដ្ឋាភិបាល ដែលជាទិវាប្រពៃណីរបស់ផ្នែកគ្រប់គ្រងរដ្ឋអំពីសាសនា (ថ្ងៃទី២ សីហា) ។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានលើក ច្បាស់ថា ក្នុងអំឡុង៦០ឆ្នាំអភិវឌ្ឍន៍និងរីកធំធាត់ ផ្នែកគ្រប់គ្រងរដ្ឋអំពីសាសនា ជានិច្ចកាលដើរតួនាទីដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយសាសនារបស់បក្ស  រដ្ឋ រួមចំណែកពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិ។លោកឧប នាយករដ្ឋមន្រ្តី ជឿជាក់ថា អ្នកមុខអ្នកការ អ្នកកាន់ជំនឿសាសនានានានឹងបន្ត ពង្រីកនូវរាល់តំ លៃដ៏ល្អប្រសើររបស់សាសនា របស់វប្បធម៌ជាតិដើម្បីសង្គមកាន់ តែសុខសាន្ត ត្រាណ ជីវភាពរស់នៅកាន់តែសុភមង្គល​ និងប្រទេសជាតិកាន់តែ សម្បូររុងរឿង ពីមួយថ្ងៃទៅមួយថ្ងៃ៕