គណៈលេខាមជ្ឈឹមបក្សបានធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Ha Giang។
10/09/2013 11:52
VOV-អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានធ្វើអធិបតីពិធីធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Ha Giang

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានធ្វើអធិបតីពិធីធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Ha Giang (VOV) VOV-នាព្រឹកថ្ងៃទី១០កញ្ញានៅទីស្ដីការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម តាងនាមឲ្យគណៈលេខា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានធ្វើអធិបតីពិធីធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Ha Giang អំពីស្ថានភាពក្រោយពាក់កណ្ដាលអាណាត្តិអនុវត្តសេចក្តីសំរេចចិត្តនៃ មហាសន្និបាតលើកទី១១របស់បក្ស សេចក្តីសំរេចចិត្តសន្និបាតលើកទី១៥របស់ បក្សភាគខេត្តនិងគោលការណ៍មួយចំនួនអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត ដល់ឆ្នាំ២០២០។ សន្និដ្ឋាននៅពិធីធ្វើការ អគ្គលេខា Nguyen Phu Trong បានយល់ ព្រមជាមួយទិសដៅកសាងនិងអភិវឌ្ឍន៍ Ha Giang ដល់ឆ្នាំ២០២០។ អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តគោលដៅពោលខាងលើ បក្ស ភាគខេត្ត Ha Giang ត្រូវក្ដាប់ជាប់ស្ថានភាពអាជីវកម្មពង្រីកឧត្តមភាពសក្កានុភាព របស់ដំបន់ដើម្បីសំរេចគោលដៅដែលបានដាក់ចេញ។ ជាពិសេស ខេត្ត Ha Giang ត្រូវប្រមូលផ្ដុំដឹកនាំបញ្ជាណែនាំជំរុញការងារកសាងបក្ស កសាងប្រពន្ធ នយោបាយបក្សភាគទាំងមូល៕
Related





