VOV WorldVOV World
គណៈបក្ស CNRP សម្តែងគោលបំណងជួបចរចារឡើងវិញជាមួយគណៈបក្ស CPP
28/12/2013 10:05
(VOVworld) – ស្ថានភាពអស្ថិរភាពនយោបាយនៅកម្ពុជា អាចត្រូវបានដោះស្រាយខណៈដែលថ្នាក់ដឹកនាំនៃគណៈ បក្សសង្គ្រោះជាតិ (CNRP) បានសម្តែងគោលបំណងជួប ចរចារឡើងវិញជាមួយគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច។
គណៈបក្ស CNRP សម្តែងគោលបំណងជួបចរចារឡើងវិញជាមួយគណៈបក្ស CPP
ប្រធាន CNRP លោក សម រង្ស៊ី សម្តែង គោលបំណងជួបចរចារឡើងវិញជាមួយ គណៈបក្សប្រជាជនកម្ពុជា (CPP) (Image: Vietnam+) (VOVworld) – ស្ថានភាពអស្ថិរភាពនយោបាយនៅកម្ពុជាអាចត្រូវបានដោះស្រាយ ខណៈដែលថ្នាក់ដឹកនាំនៃគណៈបក្សសង្គ្រោះជាតិ (CNRP) បានសម្តែងគោល បំណងជួបចរចារឡើងវិញជាមួយគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច។ នាព្រឹកថ្ងៃទី ២៨ ធ្នូ ក្នុងសន្និសីទកាសែតនៅទីស្នាក់ការរបស់ CNRP ប្រធាន CNRP  លោក សម រង្ស៊ី បានឲ្យដឹងថា៖ លោកសង្ឃឹមចាប់ពីថ្ងៃទី ១ ដល់ទី ៣ មករា ឆ្នាំ ២០១៤ CNRP និង CPP កាន់អំណាចរបស់នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន នឹងដំណើរការចរចារសំដៅដោះស្រាយសភាពការណ៍ ទល់ច្រកនយោបាយនា បច្ចុប្បន្ន ដោយមានការចូលរួមរបស់បណ្ដាអង្គការសង្គមស៊ីវិលអង្គការសហជីព និងគណៈបក្សនយោបាយនានា។ តាមលោក សម រង្ស៊ី ថា៖បញ្ហាទាក់ទិនដល់ សំណូមពររបស់ប្រជាពលករក្នុងការធ្វើកូដកម្មគឺជាខ្លឹមសារ ១ ក្នុងចំណោមខ្លឹម សារនៃការចរចាររវាងគណៈបក្សទាំង ២ ។ ប្រតិកម្មចំពោះ​សំណើររបស់លោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់មួយនាក់របស់ CPP សមាជិកសភា ជៀម យាប បានអះ អាងថា៖ CPP ត្រៀមខ្លួនជាស្រេចដំណើរការសន្ទនាជាមួយ CNRP ដើម្បីដោះ ស្រាយរាល់ការខ្វែងគំនិត។ ប៉ុន្តែ​ សមាសភាតំណាងចូលរួមការសន្ទនាពោល ខាងលើត្រូវបានពិភាក្សាយ៉ាងម៉ត់ចត់រវាង CPP និង CNRP ដោយឈរលើ មូលដ្ឋានច្បាប់។ ប៉ុន្តែ ក្នុងសន្និសិទកាសែតនេះ អនុប្រធាន CNRP លោក គឹម សុខា នៅតែប្រកាសថា៖ គណៈបក្សប្រឆាំងនេះនឹងបន្តរៀបចំការធ្វើបាតុកម្មជា ប្រចាំថ្ងៃនៅរាជធានី ភ្នំ ពេញ៕

More