គណៈបក្ស CNRP ត្រូវបានចោទប្រកាន់ក្នុងឧបាយកលបង្កអស្ថិរភាពសង្គម
28/01/2014 09:02
(VOVworld) – នាថ្ងៃទី ២៧ មករា មន្ត្រីក្រសួងការពារជាតិ កម្ពុជាមួយរូបបានចោទប្រកាន់គណៈបក្សសង្គ្រោះជាតិ CNRP ក្នុងឧបាយកលបង្កអស្ថិរភាពសង្គម នៅកម្ពុជា។

ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជាលោក សម រង្ស៊ី (Image: VNA) (VOVworld) – នាថ្ងៃទី ២៧ មករា មន្ត្រីក្រសួងការពារជាតិកម្ពុជាមួយរូបបានចោទប្រកាន់គណៈបក្សសង្គ្រោះជាតិ CNRP ក្នុងឧបាយកលបង្កអស្ថិរភាព សង្គម នៅកម្ពុជា។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន រដ្ឋលេខាធិការ ក្រសួងការ ពារជាតិកម្ពុជា លោក នាង ផាត បានចាត់ទុកថា៖ ការដែល CNRP មិនទទួលស្គាល់រាល់សកម្មភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កម្ពុជា NEC និងរដ្ឋាភិបាលអាណត្តិ ៥ ឆ្នាំ គឺជាអំពើប្រកបដោយចោតនាបង្ក អស្ថិរភាព សន្តិសុខសង្គមស្រដៀងគ្នានឹងបំរ៉ែបំរួលនាបច្ចុប្បន្ននៅប្រទេសថៃ ជិតខាង។ លោក នាង ផាត ក៏បានរំលឹកឡើងវិញនូវការអំពាវនាវរបស់នាយក រដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ដែលស្នើរឲ្យកំលាំងប្រដាប់អាវុធ កម្ពុជាស្មោះត្រង់ការពាររដ្ឋធម្មនុញ្ញព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលដើម្បី ធានាមិនឲ្យមានកើត ឡើងសកម្មភាពរំលោភលើច្បាប់ដែលបង្កអស្ថិរភាព ប្រទេសជាតិ៕
Related





