VOV WorldVOV World
គណៈបក្សកុម្មុយនិស្តអ៊ីតាលីរៀបចំសិក្ខាសាលាស្តីពីបដិវត្តន៍វៀតណាម
20/02/2017 10:46
(VOVworld)-គណៈបក្សអ៊ីតាលី (PCI) ទើបនឹងបានរៀបចំសន្និសីទទូទាំងប្រទេស ស្តីពី បដិវត្តន៍វៀតណាមដោយមានការចូលរួមរបស់បក្ខជន PCI ជើងចាស់ច្រើនរូប ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចំានៅអ៊ីតាលី លោក Cao Chinh Thien
គណៈបក្សកុម្មុយនិស្តអ៊ីតាលីរៀបចំសិក្ខាសាលាស្តីពីបដិវត្តន៍វៀតណាម
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ TTXVN) (VOVworld)-គណៈបក្សអ៊ីតាលី (PCI) ទើបនឹងបានរៀបចំសន្និសីទទូទាំងប្រទេស ស្តីពី បដិវត្តន៍វៀតណាមដោយមានការចូលរួមរបស់បក្ខជន PCI ជើងចាស់ច្រើនរូប ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចំានៅអ៊ីតាលី លោក Cao Chinh Thien តំណាងឲ្យ បក្សកុម្មុយនិស្តវៀតណាមចូលរួមក្នុងសិក្ខាសាលានេះដែលប្រព្រឹត្តទៅនាថ្ងៃទី១៨ កុម្ភនៅទៅក្រុង Marghera តំបន់ Veneto។ សិក្ខាសាលាបានប្រមូលផ្តុំពិភាគ្សាលើ ដំណើរការតស៊ូរំដោះជាតិនិងកំណាត់ផ្លូវឈានឡើងសង្គមនិយមរបស់វៀតណាម។  យោងតាមតំណាងចូលរួមសិក្ខាសាលានេះ គឺវៀតណាមមិនត្រឹមតែទទួលបានជោគ ជ័យក្នុងដំណើរការតស៊ូដណ្តើមឯករាជ្យប៉ុណ្ណោះទេ ថែមទាំងបច្ចុប្បន្នជាប្រទេស​មាន ការអភិវឌ្ឍន៍ខ្លាំងលើវិស័យសេដ្ឋកិច្ច។ ជាពិសេស ឋានៈរបស់វៀតណាមលើ​ឆាក អន្តរជាតិកាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។         ថ្លែងមតិនៅទីនេះ លោក Cao Chinh Thien បានសង្កត់ធ្ងន់ថា ការដែល PCI រៀបចំសិក្ខាសាលានេះនឹងរួមចំណែកជម្រុញថែមទៀតទំនាក់ទំនងមិត្តភាពរវាង  ប្រទេសទាំងពីរ​វៀតណាមនិងអ៊ីតាលី៕