គណៈប្រតិភូអាណិកជនវៀតណាមទៅអុជធុបនៅវិហារយុទ្ធជនពលី Bien Duoc
07/02/2015 08:43
(VOV)_នាព្រឹកថ្ងៃទី៧ កម្ភះ គណៈប្រតិភូអាណិកជនឆ្នើមចំនួន៨០នាក់ បានទៅអុជធុបនៅវិហារយុទ្ធជនពលី Bien Duoc ស្រុក Cu Chi ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) នេះគឺជាសកម្មភាពចាប់ផ្តើមអោយកម្មវិធី៖និទាឃរដូវស្រុកកំណើត

គណៈប្រតិភូអាណិកជនវៀតណាមទៅអុជធុបនៅវិហារយុទ្ធជនពលី Bien Duoc (VOV)_នាព្រឹកថ្ងៃទី៧ កម្ភះ គណៈប្រតិភូអាណិកជនឆ្នើមចំនួន៨០នាក់ បាន ទៅអុជធុបនៅវិហារយុទ្ធជនពលី Bien Duoc ស្រុក Cu Chi ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) នេះគឺជាសកម្មភាពចាប់ផ្តើមអោយកម្មវិធី៖និទាឃរដូវស្រុកកំណើត ឆ្នាំ ២០១៥ ដោយក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទី ក្រុងហូជីមិញរៀបចំឡើង នាថ្ងៃទី៧ និងទី៨ កុម្ភះ នៅទីក្រុងហូជីមិញ។ បានត្រ ឡប់មកស្រុកកំណើតវិញ លោក Kenvin Tran ជនវៀតណាមមួយនាក់នៅអាមេរិក បានអោយដឹងថា៖ “ ខ្ញុំឃើញថា៖ ការរៀបចំជំនួបអោយជនវៀតណាមនៅឯបរទេសប្រកប ដោយភាពល្អប្រសើរ សប្បាយរីករាយណាស់។ ខ្ញុំចាត់ទុកថា៖ប្រជាជននឹងជួយ ជ្រោមជ្រែងជំនួបនេះយ៉ាងសប្បាយរីករាយ។ ” រីឯ សាស្ត្រចារ្យ Phan Thanh ជនវៀតណាមនៅកាណាដា ជាអ្នកបានចូល រួមជំនួបប្រាស្រ័យអាណិកជនជាច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បានអោយដឹងថា៖ “ រដ្ឋាភិបាល និងក្រសួងការបរទេសបានរៀបចំការជួបមុខជនវៀតណាម នៅឯបរទេសជាប្រចាំឆ្នាំ ហើយខ្ញុំចាត់ទុកថា៖នេះគឺជាការងារមានអត្ថន័យដ៏ សែនសំខាន់។ វាបង្កើតបានបរិយាកាសសំរាប់ជនវៀតណាមនៅឯបរទេសបាន ជួបជុំជាមួយគ្នា។ ជាប្រចាំឆ្នាំ យើងខ្ញុំមានឱកាសជួបជុំជាមួយគ្នា៕”
Related





