VOV WorldVOV World
គ្រោះ​អគ្គីភ័យនៅហុងកុង (ចិន)៖ យ៉ាងហោចណាស់មានមនុស្ស ១៤៦ នាក់បានស្លាប់
01/12/2025 11:28
(VOVWORLD) - គិតត្រឹមរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) ចំនួនអ្នកស្លាប់ក្នុងគ្រោះអគ្គីភ័យនៅប្លុកអគារអាផាតមិន Wang Fuk Court ក្នុងខណ្ឌ Tai Po នៃទីក្រុងហុងកុង (ចិន) មានចំនួនយ៉ាងហោចណាស់ ១៤៦ នាក់។
គ្រោះ​អគ្គីភ័យនៅហុងកុង (ចិន)៖ យ៉ាងហោចណាស់មានមនុស្ស ១៤៦ នាក់បានស្លាប់
ទីភ្នាក់ងារសមត្ថកិច្ចបានឲ្យដឹងថា មិនអាចច្រានចោលលទ្ធភាពដែលចំនួនអ្នកស្លាប់ និងរងរបួសមិនឈប់នៅត្រឹមនោះទេ។ ពាក្យថា «សូមទៅកាន់សុគតិភព» ត្រូវបានដាក់នៅក្បែរភួងផ្កា រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះ។ រូបថត៖ VNA ក្នុងពេលនោះ ជួរមនុស្សដ៏វែងអន្លាយ មកពីគ្រប់ទិសទីនៃទីក្រុងហុងកុងបានប្រមូលផ្តុំគ្នាទៅកាន់តំបន់ក្បែរកន្លែងកើតហេតុ ដើម្បីដាក់ផ្កា អធិស្ឋាន និងសម្តែងការចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់សម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅតែបន្ត។ ចំនួនថវិកាសរុបដែលត្រូវបានបរិច្ចាគរហូតមកដល់ពេលនេះគឺប្រហែល ១,១ ពាន់លានហុងកុង (ស្មើនឹង ១៤១ លានដុល្លារអាមេរិក)។ មន្ទីរសំណង់ហុងកុងបានបញ្ជាឱ្យផ្អាកគម្រោងសាងសង់ចំនួន ២៨ របស់អ្នកមៅការនៃប្លុកអគារអាផាតមិននេះ គឺក្រុមហ៊ុន Prestige Construction & Engineering៕
TAG
VOV/VOVworld/គ្រោះ​អគ្គីភ័យ/ហុងកុង (ចិន)/ជនរងគ្រោះ​