បណ្តា​ខេត្តដែលរងផលប៉ះពាល់ខ្លាំង​បំផុតរួមមាន ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ សៀមរាប និងបន្ទាយមានជ័យ។ អាជ្ញាធរនៅក្នុងខេត្តទាំងនេះកំពុងរក្សាកម្លាំងប្រចាំការដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាកាសធាតុកាន់តែអាក្រក់ និងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសង្គ្រោះប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់។

នៅប្រទេសថៃ ភ្លៀងធ្លាក់ខ្លាំងរយៈពេលជាច្រើនថ្ងៃក៏បានបណ្តាល​ឱ្យមានទឹកជំនន់យ៉ាងទូលំទូលាយនៅក្នុងទីក្រុងបាងកក ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូន និងប្រតិបត្តិការអាជីវកម្ម។ គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា មនុស្សជាង ៥៤៥.០០០ នាក់នៅក្នុងខេត្ត និងទីក្រុងចំនួន ២៥ នៃប្រទេសថៃក៏បានរងផលប៉ះពាល់ដោយទឹកជំនន់ ដែលភាគច្រើនជាបណ្តាខេត្តនៅ​ភាគកណ្តាលនិង​ខាងកើត។

ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ក៏បានបណ្តាលឱ្យមានការបាក់ដីនៅភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា បណ្តាល​ឱ្យ​មនុស្សយ៉ាងហោចណាស់ ៨ នាក់ស្លាប់ និងប្រហែល ៣០ នាក់បាត់ខ្លួន។ បច្ចុប្បន្ននេះ ភ្លៀងនៅតែបន្តធ្លាក់ ធ្វើឱ្យប្រជាជននិងភូមិ​ជឃុំ​ជាច្រើ​ននៅក្នុងតំបន់ Tanintharyi ប្រឈមនឹងហានិភ័យ; មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញ៕​