សាស្ត្រាចារ្យ ជិន ដាំងសួន កើតនៅឆ្នាំ ១៩៧៣ បានបង្រៀននៅសាកលវិទ្យាល័យ Hiroshima តាំងពីឆ្នាំ ២០១២។ បច្ចុប្បន្ន លោកទទួលបន្ទុកស្រាវជ្រាវ បង្រៀន និងណែនាំនិស្សិតថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅក្នុងនាយកដ្ឋានក្រោយឧត្តមសិក្សា។ លោកក៏ជានាយកមជ្ឈមណ្ឌលវៀតណាមនៅសាកលវិទ្យាល័យ Hiroshima និងជាប្រធានសមាគមវិជ្ជាជីវៈវៀតណាម-ជប៉ុន (VJS)។ ការស្រាវជ្រាវរបស់សាស្ត្រាចារ្យ ជិន ដាំង សួន ភាគច្រើនផ្តោតលើវិស័យក្សេត្រសាស្ត្រ វិទ្យាសាស្ត្រដំណាំ ជីវគីមី និងជីវបច្ចេកវិទ្យា។ ដោយចែករំលែកគំនិត ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនអំពីកិត្តិយសនេះ សាស្ត្រាចារ្យ ជិន ដាំង សួន បានឲ្យដឹថា៖ "ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើល និងមានកិត្តិយសដែលត្រូវបានជ្រើសរើសដោយ Research.com។ ការទទួលស្គាល់នេះមិនត្រឹមតែសម្រាប់ខ្ញុំផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកដល់សហគមន៍បញ្ញាវន្តវៀតណាមនៅប្រទេសជប៉ុនផងដែរ។ ខ្ញុំនឹងបន្តខិតខំធ្វើឱ្យវិទ្យាសាស្ត្រវៀតណាមកាន់តែត្រូវបានគេស្គាល់ដល់យ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ ក៏ដូចជាចូលរួមចំណែកដល់មាតុភូមិរបស់ខ្ញុំផងដែរ"។
ដោយផ្អែកលើសន្ទស្សន៍ H-Index រួមរបស់ Research.com សាស្ត្រាចារ្យ Tran Dang Xuan ជាប់ចំណាត់ថ្នាក់លេខ ៧៥ ក្នុងចំណោមអ្នកវិទ្យាសាស្ត្រចំនួន ១០៩ នាក់ដែលត្រូវបានទទួលស្គាល់នៅសាកលវិទ្យាល័យ Hiroshima។ ទោះជាយ៉ាងណាក៏ដោយ លោកលេចធ្លោជាងនេះទៅទៀត នៅពេលពិចារណាតែផ្នែកជំនាញ ដោយជាប់ចំណាត់ថ្នាក់លេខ ១ នៅសាកលវិទ្យាល័យ Hiroshima លើវិទ្យាសាស្ត្ររុក្ខជាតិ និងកសិកម្ម៕





