គ្រោះថ្នាក់យន្តហោះធ្វើឲ្យជនជាង៤០នាក់ត្រូវស្លាប់នៅប្រទេសឡាវ
17/10/2013 08:46
Vovworld-នារសៀលថ្ងៃទី១៦តុលា យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ (Lao Airlines) ត្រូវធ្លាក់ចូលទន្លេមេគង្គ

គ្រោះថ្នាក់យន្តហោះធ្វើឲ្យជនជាង៤០នាក់ត្រូវស្លាប់នៅប្រទេសឡាវ ក្នុងនោះមានជនវៀតណាម៣នាក់។ (VOV) Vovworld-នារសៀលថ្ងៃទី១៦តុលា យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុន អាកាសចរណ៍ឡាវ (Lao Airlines) ត្រូវធ្លាក់ចូលទន្លេមេគង្គកំណាត់ហូរឆ្លងកាត់ ប្រទេសឡាវធ្វើឲ្យអ្នកដំណើរចំនួន៤៤នាក់ក្នុងនោះមានជនវៀតណាម៣នាក់ និងក្រុមបើកបរយន្តហោះត្រូវស្លាប់។ យន្តហោះនេះកំពុងអនុវត្តដំណើរ ហោះ ហើរក្នុងប្រទេសពីរដ្ឋធានីវៀងច័ន្ទទៅទីក្រុង Pakse ខេត្ត Champasak ភាគខាង ត្បូងឡាវ និងត្រូវធ្លាក់ចូលទន្លេមេគង្គមានចម្ងាយនឹងព្រលានយន្តហោះ Champasak ប្រមាណ៨គីឡូម៉ែត្រ។ កាសែតប្រៃសនីបាំងកក់(ថៃ)បានឲ្យដឹងថា យន្តហោះនេះជួបឧប្បត្តិហេតុក្នុងលក្ខណៈអាកាសធាតុអាក្រក់។ នាបច្ចុប្បន្ន បណ្ដាមន្ត្រីអាកាសចរណ៍និងរដ្ឋាភិបាលឡាវមិនទាន់មានការអធិប្បាយណា អំពីករណីគ្រោះថ្នាក់ពោលខាងលើឡើយ៕
Related






