គុយបានិងអាមេរិកពិភាក្សាអំពីការប្រក្រតីទំនាក់ទំនងការទូត
18/03/2015 08:15
(VOVworld) – នាថ្ងៃទី ១៧ មិនា ក្រសួងការបរទេសគុយបា បានប្រកាសថា៖ វង់ចរចារ លើកទី ៣ ស្តីពីការប្រក្រតី ទំនាក់ទំនងការទូតឡើងវិញជាមួយអាមេរិកនៅរដ្ឋធានី La Habana បានបិទបញ្ចប់ ក្រោយរយៈពេល ១ ថ្ងៃធ្វើការ។

គុយបានិងអាមេរិកពិភាក្សាអំពីការប្រក្រតីទំនាក់ទំនងការទូត (Image: VNA) (VOVworld) – នាថ្ងៃទី ១៧ មិនា ក្រសួងការបរទេសគុយបាបានប្រកាសថា៖ វង់ចរចារ លើកទី ៣ ស្តីពីការប្រក្រតីទំនាក់ទំនងការទូតឡើងវិញជាមួយ អាមេរិកនៅរដ្ឋធានី La Habana បានបិទបញ្ចប់ ក្រោយរយៈពេល ១ ថ្ងៃធ្វើការ។ សេចក្តីប្រកាសពោលខាង លើបានឲ្យដឹងថា៖ ភាគីទាំង ២ បានពិភាក្សា អំពីបញ្ហាជាក់ស្តែងទាក់ទិនដល់ដំណើរ ការចាប់ផ្តើមទំនាក់ទំនងការទូត ឡើងវិញនិងជំនួបនាថ្ងៃទី ១៦ មិនា កន្លងមកបាន ប្រព្រឹត្តទៅក្នុងបរិយា កាសសកម្ម។ សេចក្តីប្រកាសនេះគឺជាឯកសារជាផ្លូវការតែមួយគត់ដែល គុយបាចេញផ្សាយគិតតាំងពីពេលវង់ចរចារលើកទី ៣ បានចាប់ផ្តើម។ រីឯខ្លួនវិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Jeff Rathke បានវាយតំលៃ វង់ចរចារលើកនេះ “សកម្មនិងមានចរិតលក្ខណៈស្ថាបនា” ដែលត្រូវបានរៀបចំឡើង ក្នុងបរិយាកាសគោរពគ្នាទៅវិញទៅមក។ នាបច្ចុប្បន្ន ភាគីទាំង ២ មិនទាន់ប្រកាសអំពី ពេលវេលានិងទីកន្លែង រៀបចំវង់ចរចារជាបន្តនៅឡើយ៕
Related





