គុយបានិងអាមេរិកទទួលបានការបោះជំហានបន្ទាប់ដំណើការចរចារ
23/05/2015 08:51
(VOVworld) – នាថ្ងៃទី ២២ ឧសភា គុយបានិងអាមេរិកបាន ប្រកាសថា៖ ក្នុងរយៈពេល ២ ថ្ងៃដំណើការចរចារ ភាគីទាំង ២ ទទួលបានការបោះជំហានដើម្បីឆ្ពោះទៅការប្រក្រ តីទំនាក់ ទំនងការទូត។

គុយបានិងអាមេរិកទទួលបានការបោះជំហានបន្ទាប់ដំណើការចរចារ (Image: VNA) (VOVworld) – នាថ្ងៃទី ២២ ឧសភា គុយបានិងអាមេរិកបានប្រកាសថា៖ ក្នុងរយៈ ពេល ២ ថ្ងៃដំណើការចរចារ ភាគីទាំង ២ ទទួលបានការបោះជំហានដើម្បីឆ្ពោះ ទៅការប្រក្រ តីទំនាក់ទំនងការទូត។ ភាគីទាំង ២ នឹងបន្តដំណើការចរចារនា សប្តាហ៍ខាងមុខសំដៅ បើកស្ថានទូតឡើងវិញនៅប្រទេសនិមួយៗ។ បណ្ដា មន្ត្រីជាន់ខ្ពស់របស់គុយបានិងអាមេរិកសុទ្ធតែសម្តែងសុទិដ្ឋិនិយមបន្ទាប់ពីវង់ ចរចារនេះនៅវ៉ាស៊ីនតោន ដោយមិនអើ ពើដល់បញ្ហាមួយចំនួនដែលនៅសេស សល់។ ការបើកស្ថានទូតនៅវ៉ាស៊ីនតោននិង La Habana គឺជាផ្នែកមួយក្នុង កិច្ចព្រមព្រៀងស្តីពីការប្រក្រតីទំនាក់ទំនងការទូតដែលប្រធានាធិបតីអាមេរិក លោក Obama និងប្រធានរដ្ឋគុយបា លោក Raul Castro ទទួលបាននាខែធ្នូឆ្នាំ ២០១៤។ អាមេរិកមានគោលបំណងថា៖ អ្នកការទូតគ្រប់រូបរបស់ គេមានសិទ្ធិ ធ្វើដំណើរទៅមកនៅគុយបា។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួល បន្ទុកបញ្ហានៅអឌ្ឍគោលខាងលិច លោកស្រី Roberta Jacobson បានឲ្យដឹងថា៖ រូបសណ្ឋានសកម្មភាពនៃស្ថានទូតអាមេរិកប្រចាំនៅគុយបានាអនាគតនឹង ស្រដៀងគ្នា ជាមួយស្ថានទូតនៃប្រទេសនានាប្រចាំនៅគុយបានិងស្ថានទូត អាមេរិកប្រចាំនៅប្រទេសផ្សេងៗលើពិភពលោក៕
Related





