VOV WorldVOV World
គុយបានិងអាមេរិកទទួលបានកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍
21/02/2015 08:52
(VOVworld) - នាថ្ងៃទី​ ២០ កុម្ភៈ ក្រុមហ៊ុនទូរគមនាគមន៍ជាតិ គុយបា ETECSA បានឲ្យដឹងថា៖ គេទទួលបានកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយសម្ព័ន្ធក្រុមហ៊ុន អន្តរជាតិធំបំផុតរបស់ អាមេរិក IDT Domestic Telecom ស្តីអំពីការបង្កើតការតភ្ជាប់ទូរ គមនាគមន៍ជាផ្ទាល់រវាងប្រទេសទាំង ២។
គុយបានិងអាមេរិកទទួលបានកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍
គុយបានិងអាមេរិកទទួលបានកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ (Image: nguyentandung.org) (VOVworld)  -  នាថ្ងៃទី​ ២០ កុម្ភៈ ក្រុមហ៊ុនទូរគមនាគមន៍ជាតិគុយបា ETECSA បានឲ្យដឹងថា៖ គេទទួលបានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសម្ព័ន្ធក្រុមហ៊ុន អន្តរជាតិធំបំផុតរបស់អាមេរិក IDT Domestic Telecom ស្តីអំពីការបង្កើតការតភ្ជាប់ទូរ គមនាគមន៍ជាផ្ទាល់រវាងប្រទេសទាំង ២។ កិច្ចព្រមព្រៀងនេះនឹងបង្កើនការផ្សាភ្ជាប់ ក៏ដូចជា កែលំអរគុណភាពទូរគមានគមន៍សំរាប់ប្រជាជននៃប្រទេសទាំង ២។ តាមគំ រោង ក្នុងសប្តាហ៍នេះ កិច្ចព្រមព្រៀងពោលខាងលើនឹងត្រូវបានដាក់ជូនគណៈកម្មការ ទូរគមនាគមន៍សហរដ្ឋអាមេរិកនិងត្រូវបានពិនិត្យមើលក្នុងរយៈពេល ១០ ថ្ងៃ។ ប្រសិន បើ កិច្ចព្រមព្រៀងនេះត្រូវបានអនុម័ត IDT នឹងក្លាយទៅជាសំព័ន្ធក្រុមហ៊ុនតែមួយគត់ របស់អាមេរិកដែលមានការខ្សែទូរស័ព្ទជាផ្ទាល់ជាមួយគុយបា៕

More