គុយបានិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម
12/07/2014 08:28
(VOVworld)-នាថ្ងៃទី១១កក្កដា ក្នុងក្របខ័ណ្ឌនៃដំណើរ ទស្សនកិច្ចមិត្តភាពជា ផ្លូវការនៅប្រទេសគុយបា របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

មន្រ្តីគូបាទទួលលោកប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថតៈ Ria Novosti) (VOVworld)-នាថ្ងៃទី១១កក្កដា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅប្រទេសគុយបារបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ភាគីទាំង ពីរបាន ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យជាច្រើនក្នុងនោះ មានវិស័យ ថាមពល សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធជាដើម។ រុស្ស៊ីក៏បានចុះកិច្ច សន្យាសហ ប្រតិបត្តិការស្ថាបនាមជ្ឈមណ្ឌលថាមពលចំនួន៤កន្លែង សំដៅបំរើឲ្យ រោងចក្រ អគ្គីសនីរបស់គុយបាដោយមានតម្លៃប្រាក់ជាង១,៦ពាន់លានដុល្លារ អាមេរិក។ គុយបាជាកន្លែងបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចបណ្តាប្រទេស អាមេរិក ឡាទីនរបស់លោក Putin មុននឹងអញ្ជើញទៅទស្សនកិច្ចជាផ្លូវការ ប្រទេសអហ្សង់ ទីននិងចូលរួមសន្នីសីទកំពូលនៃក្រុមខឿនសេដ្ឋកិច្ចទើបនឹងលេច ចេញជួរមុខ ពិភពលោក (BRICS)នៅប្រទេសប្រេស៊ីល៕
Related




