VOV WorldVOV World
ហេដ្ឋារចនាសម្ព័ន្ធនិងប្រភពធនធានមនុស្សជាកត្តាសំខាន់ដើម្បីខេត្ត Thai Nguyen អភិវឌ្ឍន៍លឿននិងនិរន្តភាព
07/07/2015 10:08
(VOVworld) - ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ កក្កដា ប្រធាន រដ្ឋវៀតណាមលោកTruong Tan Sang និងក្រុមការងារ មជ្ឈឹមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ ខេត្ត Thai Nguyen ភាគខាងជើងវៀតណាម។
ហេដ្ឋារចនាសម្ព័ន្ធនិងប្រភពធនធានមនុស្សជាកត្តាសំខាន់ដើម្បីខេត្ត Thai Nguyen អភិវឌ្ឍន៍លឿននិងនិរន្តភាព
(VOVworld) - ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ កក្កដា ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang និងក្រុមការងារមជ្ឈឹមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត  Thai Nguyen ភាគខាងជើងវៀតណាម។នៅឃុំ La Bang ចំណុះស្រុកព្រៃភ្នំ Dai Tu លោក Truong Tan Sang បានថ្លែងថា នាពេលខាងមុខ ឃុំ La Bang គប្បីពង្រីកឧត្តម ភាពដាំតែ ព្រមទាំងអភិវឌ្ឍន៍សេដ្ឋកិច្ចចម្ការ ដោយផ្សាភ្ជាប់នឹងការប្រើប្រាស់វិទ្យា សាស្ត្របច្ចេកទេសដើម្បីលើកកំពស់គុណភាពជីវភាពរស់នៅសំរាប់ប្រជាជន។លោកប្រធានរដ្ឋក៏បានទៅត្រួតពិនិត្យអង្គភាពអាជីវកម្មចំនួន២ដែលកំពុងធ្វើសកម្ម ភាពលើភូមិភាគខេត្ត Thai Nguyen នោះគឺរោងចក្រអេឡិចត្រូនិក Samsung Thai Nguyen និងក្រុមហ៊ុនកែច្នៃរ៉ែ Nui Phao ផងដែរ។ លោក Truong Tan Sang ទៅពិនិត្យមើលទួលតែ La Bang នៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thai Nguyen លោកប្រធានរដ្ឋ Truong Tan Sang បានស្នើរឲ្យខេត្តគប្បីយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយសារនេះជាលក្ខខ័ណ្ឌដើម្បី Thai Nguyen អភិវឌ្ឍន៍លឿនជាង ទៀត។ លោកបានសង្កត់ធ្ងន់ថា ខេត្ត Thai Nguyen កំពុងមានឱកាសដើម្បីក្លាយទៅជា មជ្ឈមណ្ឌលឧហ្សាហកម្មនៅកំរិតខ្ពស់ជាង។ហេតុនេះហើយ ខេត្ត Thai Nguyen ត្រូវតែប្រមូលផ្ដុំទៅលើការបណ្ដុះបណ្ដាលពលករមានថ្វីដៃខ្ពស់ ឆ្លើយតបទៅ នឹងដំណើរការអភិវឌ្ឍន៍ឧស្សាហកម្ម៕

More