ហូឡង់អំពាវនាវEUកែលំអទំនាក់ទំនងជាមួយគុយបា
07/01/2014 10:11
(VOVworld)-គុយបាមានការបំរែបំរួលដ៏សំខាន់ហើយ នេះជាពេលវលា ដើម្បីសហភាពអឺរ៉ុប(EU)កែលំអទំ នាក់ទំនងជាមួយប្រទេសកោះ Caribe នេះ។

(VOVworld)-គុយបាមានការបំរែបំរួលដ៏សំខាន់ហើយនេះជាពេលវលា ដើម្បីសហ ភាពអឺរ៉ុប(EU)កែលំអទំនាក់ទំនងជាមួយប្រទេសកោះ Caribe នេះ។ នោះគឺសេចក្តី ប្រកាសរបស់រដ្ឋមន្រ្តីការបរទេសហូឡង់ លោក Frans Timmermans ក្នុងក្រប ខ័ណ្ឌដំណើរទស្សនកិច្ចគុយជាផ្លូវការនាថ្ងៃទី៦មករា។ អនុប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តី គុយបាលោក Ricardo Cabrisas (ស្តាំ) ទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសហូឡង់ លោក Frans Timmermans (រូបថតៈ AFP/TTXVN) ថ្លែងមតិបន្ទាប់ជំនួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តីគុយបា លោក Ricardo Cabrisas លោក Timmermansអះអាងថា ជាសមាជិក របស់ EU ហូឡង់មានការយកចិត្តទុកដាក់ដល់ដំណើការបច្ចប្បន្នកម្មរូប សណ្ដានសេដ្ឋកិច្ចសង្គម ថ្មី ដែលបានមហាសន្និបាតលើកទី៦របស់បក្សកុម្មនិស្តគុយបាអនុម័តកាលពីខែមេសា ឆ្នាំ២០១១។ តាមលោក Timmermansថារាល់ វិធានការសេដ្ឋកិច្ចថ្មីនាំមកឲ្យគុយបានូវ ឱកាសធ្វើអាជីវកម្ម ក៏ដូចជាជម្រុញការ អភិវឌ្ឍន៍សេដ្ឋកិច្ច។ រីឯខ្លួនវិញ អនុប្រធាន Cabrisas អះអាងថា គុយបាជានិច្ចការត្រៀមខ្លួន ជាស្រេចសហប្រតិបត្តិការជាមួយហូឡង់លើបណ្តាវិស័យដែលប្រទេសទាំងពីរ យកចិត្តទុកដាក់ដូចគ្នា៕
Related






