IMF ទទួលបានសំណើរសូមពន្យាពេលបំណុលរបស់ក្រិក
01/07/2015 06:50
(VOVworld) – បន្ទាប់ពីកិច្ចប្រជុំជាបន្ទាន់តាមទូរស័ព្ទនា ពាក់កណ្ដាលរាត្រីថ្ងៃទី ៣០ មិថុនា (ម៉ោងវៀតណាម) ក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់ចាយប្រាក់អឺរ៉ូ (Eurogroup) បានបដិសេធការផ្តើមឡើងចុងក្រោយ របស់នាយករដ្ឋមន្ត្រីក្រិក លោក Alexis Tsipras ស្តីពី ការពន្យាពេលកម្មវិធីផ្តល់ជំនួយប្រទេសនេះ។

IMF ទទួលបានសំណើរសូមពន្យាពេលបំណុលរបស់ក្រិក (Image: VNA) (VOVworld) – បន្ទាប់ពីកិច្ចប្រជុំជាបន្ទាន់តាមទូរស័ព្ទនាពាក់កណ្ដាលរាត្រីថ្ងៃទី ៣០ មិថុនា (ម៉ោងវៀតណាម) ក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់ចាយប្រាក់ អឺរ៉ូ (Eurogroup) បានបដិសេធការផ្តើមឡើងចុងក្រោយរបស់នាយករដ្ឋមន្ត្រីក្រិក លោក Alexis Tsipras ស្តីពីការពន្យាពេលកម្មវិធីផ្តល់ជំនួយប្រទេសនេះ។ ប្រការ នេះមានន័យថា៖ ពោងសុវត្ថភាពមិនត្រូវបានកន្លាស់សំរាប់ក្រិកឡើយក្នុង កាលៈទេសៈ ប្រព័ន្ធហិរញ្ញវត្ថុនៃប្រទេសនេះកំពុខិតមកជិតដួលរលំ។ មុននោះ ១ ថ្ងៃ ក្នុងការខំប្រឹងប្រែងចុងក្រោយរបស់ Athens សំដៅដោះស្រាយភាព ទាល់ច្រកជាមួយបណ្ដាម្ចាស់បំណុលអន្តរជាតិ នាយករដ្ឋមន្ត្រី Tsipras បាន ផ្កើមឡើង កញ្ចប់ផ្តល់ជំនួយទី ៣ ដោយមានតំលៃជាង ២៩ ពាន់លានអឺរ៉ូសំដៅ ទូទាត់រាល់តម្រូវការហិរញ្ញវត្ថុរបស់ក្រិកនា ២ ឆ្នាំខាងមុខនិងការរៀបចំរចនា សម្ព័ន្ធបំណុលរបស់ប្រទេសនេះ។ ប៉ុន្តែ មន្ត្រីអឺរ៉ុបជាច្រើននាក់បានដសិសេធ ដ៏ត្រេង់ៗនូវការផ្តើមគំនិតនេះ ក្នុងពេលដែល មន្ត្រីផ្សេងៗទៀតសង្ស័យទង្វើ របស់លោក Tsipras គ្រាន់តែសំដៅពង្រឹងថវិការរបស់ខ្លួនមុនការបោះប្រជា មតិស្តីពីលក្ខ័ណ្ឌសេដ្ឋកិច្ចត្បិតត្រៀតនៅក្រិកដែលគ្រោងនឹងត្រូវបានរៀបចំ ឡើងនាថ្ងៃទី ៥ កក្កដា ខាងមុខ ។ នាថ្ងៃដដែល មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ថា៖ ក្រិកមិនទូទាត់ កញ្ចប់ខ្ចីចំនួន ១,៥ ពាន់លានអឺរ៉ូ (ស្មើនឹង ១,៧ ពាន់លានដុល្លាអាមេរិក) សំរាប់បូល និធិនេះនៅឡើយ។ កាយវិការពោលខាងលើមានន័យថា៖ ក្រិកក្ស័យធន់។ អ្នកនាំពាក្យ IMF បានចាត់ទុកថា៖ ក្រិកមានលទ្ធភាពភាគ ច្រើននឹងចាកចេញពីតំបន់ចាយប្រាក់អឺរ៉ូ។ ជាមួយនោះគឺជាផលវិបាកដែល មិនអាចព្យាករណ៍បានឡើយចំពោះ EU និងខឿនសេដ្ឋកិច្ចសកល៕
Related





