VOV WorldVOV World
IMF ៖ ក្រិកត្រូវការចំនួនប្រាក់ ៥០ ពាន់លានអឺរ៉ុបដើម្បីស្ថិរភាពហិរញ្ញវត្ថុ
03/07/2015 06:49
(VOVworld) – នាថ្ងៃទី ២ កក្កដា មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា៖ ក្រិកត្រូវការចំនួនប្រាក់យ៉ាងហេច ណាស់ ៥០ ពាន់លានអឺរ៉ុប (ស្មើនឹង ៥៥,៤ ពាន់លាន ដុល្លាអាមេរិក) បន្ថែមទៀត ក្នុងនោះ មានចំនួនប្រាក់ ៣៦ ពាន់លានអឺរ៉ុបពីបណ្ដាដៃគូឲ្យខ្ចីចំណុះសហភាពអឺរ៉ុប (EU) ដើម្បីស្ថិរភាពស្ថានភាព ហិរញ្ញវត្ថុនៅប្រទេសនេះ។
IMF ៖ ក្រិកត្រូវការចំនួនប្រាក់ ៥០ ពាន់លានអឺរ៉ុបដើម្បីស្ថិរភាពហិរញ្ញវត្ថុ
IMF ៖ ក្រិកត្រូវការចំនួនប្រាក់ ៥០ ពាន់លានអឺរ៉ុបដើម្បីស្ថិរភាពហិរញ្ញវត្ថុ (Image: VNA) (VOVworld) – នាថ្ងៃទី ២ កក្កដា មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា៖ ក្រិកត្រូវការចំនួនប្រាក់យ៉ាងហេចណាស់ ៥០ ពាន់លានអឺរ៉ុប (ស្មើនឹង ៥៥,៤ ពាន់លានដុល្លាអាមេរិក) បន្ថែមទៀត ក្នុងនោះ មានចំនួនប្រាក់ ៣៦ ពាន់លាន អឺរ៉ុបពីបណ្ដាដៃគូឲ្យខ្ចីចំណុះសហភាពអឺរ៉ុប (EU) ដើម្បីស្ថិរភាពស្ថានភាព ហិរញ្ញវត្ថុនៅប្រទេសនេះ។ ក្នុងរបាយការណ៍ថ្មីបំផុតអំពីតម្រូវការហិរញ្ញវត្ថុ របស់ក្រិក IMF ក៏បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេស នេះក្នុងឆ្នាំ ២០១៥ ពី ២,៥% ដល់ ០%។ ក្នុងរបាយការណ៍នៃអង្គការនេះ មិនរួមបញ្ចូលនៃការជះឥទ្ធិពលពីការបិទបញ្ចប់សកម្មភាពរបស់ធនាការណ៍ នៅក្រិកក្នុងសប្តាហ៍នេះនិងបណ្ដាវិធានការណ៍ត្រួតពិនិត្យប្រភពទុនទេ។   IMF បានព្រមានថា៖ Athens ត្រូវពន្យាពេលបណ្ដាកញ្ចប់ខ្ចីពី EU និងលុបចោលបំណុលធំក្នុងករណីខឿនសេដ្ឋកិច្ចរបស់ក្រិកមានកំណើន យឹតយ៉ាវបើប្រៀបនឹងគំរោងហើយកម្មវិធីកែទម្រង់សេដ្ឋកិច្ចមិនត្រូវបាន អនុវត្តបានឡើយ៕