ឥណ្ឌូនេស៊ី៖គ្រោះថ្នាក់យន្តហោះយោធាធ្វើឲ្យមនុស្សចំនួន១១៣នាក់ជួបគ្រោះថ្នាក់
01/07/2015 06:48
Vovworld-ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី ៣០មិថុនាមេបញ្ជាការកងទ័ពជើងអាកាសឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖គ្រោះថ្នាក់យន្តហោះយោធាធ្វើឲ្យមនុស្សចំនួន១១៣នាក់ជួបគ្រោះថ្នាក់ (RT) Vovworld-ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី៣០មិថុនាមេបញ្ជាការ កងទ័ពជើងអាកាសឥណ្ឌូនេស៊ី Agus Supriatna បានឲ្យដឹងថា មានមនុស្សចំនួន ១១៣នាក់លើយន្តហោះយោធា C 130 Hercules ដែលត្រូវធ្លាក់នាពេលថ្ងៃត្រង់នៅ ភាគខាងជើងទីក្រុង Medan នៃកោះ Sumatra នៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ លោកបានឲ្យដឹងថា ទើបនឹងបានត្រឡប់ពីកន្លែងកើតហេតុនិងមានលទ្ធភាពគ្មាន អ្នកណានៅរស់ក្នុងករណីគ្រោះថ្នាក់នេះឡើយ។ នាបច្ចុប្បន្នកំលាំងជួយសង្គ្រោះ បានរកឃើញសាកសពចំនួន៤៩ក្នុងករណីគ្រោះថ្នាក់នេះ។ នាពេលរសៀលថ្ងៃទី៣០មិថុនាយន្តហោះដឹកជញ្ជូនយោធា C 130 Hercules របស់កងទ័ពជើងអាកាសឥណ្ឌូនេស៊ីត្រូវធ្លាក់ចូលក្នុងទីប្រជុំជនមួយនិងផ្ទុះឆេះក្រោយ ពេលបានហោះឡើងពីទីក្រុង Medan។ យន្តហោះនេះជួបគ្រោះថ្នាក់ត្រឹមតែ២នាទី ក្រោយពេលហោះឡើងនៅឆ្ងាយពីមូលដ្ឋានសឹកប្រមាណ៥គីឡូម៉ែត្រប៉ុណ្ណោះ៕
Related





