IPU 132 ឈានទៅថ្ងៃធ្វើការទី៣ដោយមានសម័យប្រជុំជាផ្លូវការចំនួន៥
30/03/2015 10:24
Vovworld-នាថ្ងៃទី៣០មិនា មហាសន្និបាតសហភាព អន្តរសភាពិភពលោក IPU 132 បានឈានទៅថ្ងៃធ្វើការ ទី៣។

Vovworld-នាថ្ងៃទី៣០មិនា មហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU 132 បានឈានទៅថ្ងៃធ្វើការទី៣ (VOV) Vovworld-នាថ្ងៃទី៣០មិនា មហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU 132 បានឈានទៅថ្ងៃធ្វើការទី៣។ តាមគំរោងនឹងមានសម័យប្រជុំជាផ្លូវការ ចំនួន៥ ក្នុងនោះមានសម័យប្រជុំពេញអង្គនៃមហាសន្និបាត IPU ដោយការ ពិភាគ្សាអំពីប្រធានបទបន្ទាន់ដែលបានធ្វើការសំរេចចិត្តនាថ្ងៃទី២៩មិនាដោយ ផ្អែកទៅលើសំណើររបស់ប្រទេសចំនួន៩។ ក្នុងនោះសំណើររបស់បែលហ្ស៊ីកនិង អូស្ត្រាលីស្ដីពីការទប់ទល់នឹងក្រុមភេរវកម្ម Boko Haram ត្រូវបានអនុម័តដោយ មានសំលេងគាំទ្រខ្ពស់បំផុត។ នាថ្ងៃដដែល នៅសម័យប្រជុំនៃគណៈកម្មាធិការ អចិន្ត្រៃយ៍ទទួលបន្ទុកអំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បណ្ដាតំណាងបាន ពិភាគ្សាអំពីពង្រាងសេចក្តីសំរេចចិត្ត ច្បាប់អន្តរជាតិក្នុងបញ្ហាអធិបតេយ្យភាពជាតិ មិនជ្រៀតជ្រែកទៅលើកិច្ចការផ្ទៃក្នុងរបស់គ្នានិងសិទ្ធិមនុស្ស។ នៅសម័យប្រជុំចំនួន ២ទៀត បណ្ដាព្រឹទ្ធសមាជិកបន្តពិភាគ្សាទៅលើពង្រាងសេចក្តីសំរេចចិត្តស្ដីពីសង្គ្រាម លើបណ្ដាញ Internet និងប្រធានបទតាមដានសេចក្តីសំរេចិចិត្តស្ដីពីការគ្រប់គ្រងទឹក របស់ IPU៖ឈានទៅមុខ។ មុននោះនាថ្ងៃទី២៩មិនាបណ្ដាសម័យប្រជុំសំខាន់ក្នុងក្របខ័ណ្ឌមហាសន្និបាត សហភាពអន្តរសភាពិភពលោក IPU 132 បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung រួមជាមួយប្រធាន IPU លោក Saber Chowbury ថ្នាក់ដឹកនាំលេខាធិការដ្ឋាន IPU បានដំណើរការកិច្ចប្រជុំគណៈ កម្មាធិការបញ្ជាមហាសន្និបាតដើម្បីផ្លាស់ប្តូរអំពីរបៀបវារៈនិងសកម្មភាពសំខាន់ៗនៃ មហាសន្និបាតតាមលក្ខ័ន្តិកៈរបស់ IPU។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ត្រូវបានមហាសន្និបាតជ្រើសរើសជាប្រធានមហាសន្និបាតសហភាព អន្តរសភាពិភពលោកលើកទី១៣២ (IPU 132)។ នាថ្ងៃដដែលក៏បានប្រព្រឹត្តទៅសម័យ ប្រជុំនៃគណៈកម្មាធិការទទួលបន្ទុកអំពីសិទ្ធិមនុស្ស គណៈកម្មាធិការទទួលបន្ទុកអំពី ហិរញ្ញវត្ថុពាណិជ្ជកម្មនិងអភិវឌ្ឍន៍ដ៏ចីរភាពជាដើម។ ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពរបស់ IPU 132 នាយប់ថ្ងៃទី២៩មិនា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានធ្វើជាអធិបតីពិធីជប់លៀងរាត្រូបុណ្យ សាមគ្គីភាពសភានៅភូមិវប្បធម៍-ទេសចរណ៍បណ្ដាជនជាតិវៀតណាមនៅ Dong Mo- Son Tay-ទីក្រុងហាណូយ។ ថ្លែងមតិស្វាគមនៅពិធីនេះ អនុប្រធានរដ្ឋសភា Tong Thi Phong បានសង្កត់ធ្ងន់ថា៖ “សង្ឃឹមថា បណ្ដាភ្ញៀវកត្តិយសនឹងរួមជាមួយយើងខ្ញុំចាប់អារម្មណ៍អំពីប្រពៃណី ប្រវត្តិសាស្ត្រវប្បធម៍មនុស្សសាស្ត្ររបស់ប្រជាជាតិវៀតណាម បណ្ដាជនជាតិរួមរស់ នៅសមភាពសាមគ្គីភាពគោរពគ្នា ជួយគ្នាអភិវឌ្ឍន៍។ បណ្ដាភ្ញៀវកត្តិយសនឹងរួមចាប់ អារម្មណ៍នូវមនោសញ្ចេតនាមិត្តភាពសាមគ្គីភាពរបស់មហាគ្រួសារបណ្ដាជនជាតិ វៀតណាមជាមួយប្រជាជនបណ្ដាប្រទេសលើពិភពលោក៕”
Related





