IPU-132 ជំរុញខ្លាំងការអនុវត្តតាមកិច្ចសន្យានយោបាយដើម្បីទទួលអោយបាន MDGs
31/03/2015 10:11
(VOV)_” សិទ្ធិជាមូលដ្ឋានក្នុងការទទួលសេវាកម្មសុខាភិបាល៖ តួនាទីរបស់រដ្ឋសភាក្នុងការដោះស្រាយបណ្ដាការលំបាកសាកល្បងដើម្បីធានាសុខភាពសំរាប់មាតានិងកុមារ” នេះគឺជាប្រធានបទដែលបានយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍អំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ថ្ងៃទី៣១មិនា

IPU-132 ជំរុញខ្លាំងការអនុវត្តតាមកិច្ចសន្យានយោបាយដើម្បីទទួលអោយបាន MDGs ក្នុងវិស័យថែទាំសុខភាពមាតានិងកុមារ (VOV)_” សិទ្ធិជាមូលដ្ឋានក្នុងការទទួលសេវាកម្មសុខាភិបាល៖ តួនាទីរបស់ រដ្ឋសភាក្នុងការដោះស្រាយបណ្ដាការលំបាកសាកល្បងដើម្បីធានាសុខភាពសំរាប់ មាតានិងកុមារ” នេះគឺជាប្រធានបទដែលបានយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនៃ គណៈកម្មាធិការអចិន្ត្រៃយ៍អំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែលបានប្រព្រឹត្ត ទៅនៅរដ្ឋធានីហាណូយ ថ្ងៃទី៣១មិនា ក្នុងក្របខ័ណ្ឌនៃបណ្ដាសកម្មភាពនៃម ហាសន្និបាតសហភាពអន្តរសភាពិភពលោក លើកទី១៣២ (IPU-132) ។ក្នុងកិច្ច ប្រជុំនេះ បណ្ដាដំណាងបានប្រមូលផ្តុំបំភ្លឺច្បាស់នូវតួនាទីរបស់សភា ក្នុងការដោះ ស្រាយការលំបាកសាកល្បងជាសារវ័ន្ត ដើម្បីធានាការថែទាំសុខភាពសំរាប់នារី និងកុមារ។ បណ្ដាដំណាងបានសង្កត់ធ្ងន់ទៅលើការជំរុញខ្លាំងព័ត៍មាន ឃោសនា ប្រមូលផ្តុំហិរញ្ញវត្ថុ និងនាំចេញបណ្ដាការកំណត់ជាក់ស្ដែង អំពីការថែទាំសុខភាព សំរាប់មាតានិងកុមារ។ លោកស្រី Libby Davies សមាជិកាសភាកាណាដា បាន សង្កត់ធ្ងន់ថា៖ “ ក្នុងតួនាទីជាសមាជិកសភា យើងត្រូវយល់ដឹងអំពីសារសំខាន់នៃសការថែ ទាំសុខភាពសំរាប់មាតា និងកុមារ ហើយពីនោះនាំចេញសំណូមពរ និងដាក់បញ្ជូល ក្នុងច្បាប់។ ខ្ញុំសង្ឃឹមថា៖ បណ្ដាសមាជិកសភា IPU នឹងបន្តធ្វើសកម្មភាពយ៉ាង សកម្ម ដើម្បីកុមារ និងស្ត្រីលើទូទាំងពិភពលោក ជាពិសេសក្រុមងាយរងគ្រោះ ទទួលបានការថែទាំសុខភាពល្អបំផុត។” ក៏ក្នុងថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍អំពីសន្តិភាព និងសន្តិសុខអន្តរ ជាតិ គណៈកម្មាធិការអចិន្ត្រៃយ៍អំពីការអភិវឌ្ឍន៍ចីរភាព ហិរញ្ញវត្ថុនិងពាណិជ្ជកម្ម នឹងអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីអំពីសង្គ្រាមតាមបណ្ដាញ់អ៊ីនធឺណែតនិង បញ្ហាគ្រប់គ្រងប្រភពទឹក…លៗ៕ IPU-132 ជំរុញខ្លាំងការអនុវត្តតាមកិច្ចសន្យានយោបាយដើម្បីទទួលអោយបាន MDGs ក្នុងវិស័យថែទាំសុខភាពមាតានិងកុមារ
Related





