IPU ១៣២ ខំប្រឹងប្រែងជំរុញសេចក្ដីសំរេចចិត្ត១សំដៅធានាបរិយាកាស បញ្ដាញដោយសន្តិភាព
30/03/2015 10:11
(VOVworld) - បន្តរបៀបវារៈនៅ IPU ១៣២ នាព្រឹកថ្ងៃ ទី៣០ មិនា នៅរដ្ឋធានី ហាណូយ គណៈកម្មាធិការ អចិន្ត្រៃអំពីសន្តិភាពនិងសន្តិសុខអន្តរជាតិ បន្តសម័យ ប្រជុំ លើកទី៣សំដៅសុក្រិតនូវពង្រាងសេចក្ដីសំរេច ចិត្តស្ដីពីសង្គ្រាមតាមបញ្ដាញ ដែលជា ការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើសន្តិភាពនិង សន្តិសុខពិភពលោក។

សម័យប្រជុំអំពីការសុក្រិតនូវពង្រាងសេចក្ដីសំរេចចិត្តស្ដីពីសង្គ្រាមតាមបញ្ដាញ (VOVworld) - បន្តរបៀបវារៈនៅ IPU ១៣២ នាព្រឹកថ្ងៃទី៣០ មិនា នៅរដ្ឋធានី ហាណូយ គណៈកម្មាធិការអចិន្ត្រៃអំពីសន្តិភាពនិងសន្តិសុខអន្តរជាតិ បន្តសម័យ ប្រជុំ លើកទី៣សំដៅសុក្រិតនូវពង្រាងសេចក្ដីសំរេចចិត្តស្ដីពីសង្គ្រាមតាមបញ្ដាញ ដែលជា ការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើសន្តិភាពនិងសន្តិសុខពិភពលោក។នៅ ទីនេះ បណ្ដា តំណាងបានឯកភាពលើភាពចាំចាច់ក្នុងការធ្វើសុក្រិតនូវអនុសញ្ញា អន្តរជាតិស្ដីអំពី បញ្ដាញអ៊ិនធឺណែត សំដៅទប់ស្កាត់អនុភាពភេរវកម្មនានាប្រើ ប្រាស់អ៊ិនធឺណែតដើម្បី អនុវត្តឧក្រិដ្ឋកម្មរបស់ខ្លួន ជាពិសេសគឺការរៃអង្គាស ជួយជ្រោមជ្រែងសំរាប់សកម្មភាព ភេរវកម្ម ក៏ដូចជាការជ្រើសរើសនិងបំពុល សហគមន៍ដោយគំនិតអំពើហឹង្សានានា។ ពង្រាងសេចក្ដីសំរេចចិត្ត “សង្គ្រាមតាម បញ្ដាញ៖ការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើ សន្តិភាពនិងសន្តិសុខពិភពលោក នឹង ត្រូវបានគណៈកម្មាធិការអចិន្ត្រៃអំពីសន្តិភាពនិង សន្តិសុខអន្តរជាតិអនុម័តនា ថ្ងៃទី៣១ មិនា៕
Related





