IS បានទទួលស្គាល់សម្លាប់ចំណាប់ខ្មាំងជប៉ុនមួយនាក់
26/01/2015 08:30
Vovworld-នាថ្ងៃទី២៥មករាពួកឧទ្ទាមរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួលស្គាល់សម្លាប់លោក Haruna Yukawa

IS បានទទួលស្គាល់សម្លាប់ចំណាប់ខ្មាំងជប៉ុនមួយនាក់ (Heavy) Vovworld-នាថ្ងៃទី២៥មករាពួកឧទ្ទាមរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួល ស្គាល់សម្លាប់លោក Haruna Yukawa អាយុ៤២ឆ្នាំ ជាពលរដ្ឋមួយនាក់ក្នុងចំណោម ពលរដ្ឋជប៉ុនចំនួន២នាក់ត្រូវគេចាប់ចំណាប់ខ្មាំង។ តាមរយៈស្ថានីយ៍ផ្សាយសម្លេង ឥស្លាម Al Bayan អង្គការជ្រុលនិយមនេះបានប្រកាសថា បានអនុវត្តការសម្លាប់ ចំណាប់ខ្មាំងជប៉ុន Haruna Yukawa បន្ទាប់ពីផុតកាលកំណត់៧២ម៉ោងដែលបាននាំ ចេញមុននោះ។ IS បានបង្កសម្ភោធចំពោះរដ្ឋាភិបាលជប៉ុនអំពីវាសនាចំណាប់ខ្មាំង នៅសេសសល់ អ្នកកាសែត Kenji Goto សំណូមពរដោះលែងមុខសញ្ញានារី Sajida Al Rishawi ដែលកំពុងត្រូវ Jordan ចាប់ខ្លួន។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រដ្ឋាភិបាលជប៉ុននិងប្រទេសជាច្រើន លើពិភពលោកបានថ្កោលទោសយ៉ាងពេញទំហឹងអំពើររបស់ IS ទន្ទឹមនឹងនោះ សំណូមពរដោះលែងលោក Kenji Goto ដ៏ដូចជាចំណាប់ផ្សេងៗទៀតដែលកំពុងត្រូវ IS ឃុំខ្លួន៕
Related




