IS ផ្សាយ video សម្លាប់ជនសាសនាកាតូលិកដើមកំណើតអេហ្ស៊ីប
16/02/2015 08:45
(VOVworld)-នាថ្ងៃទី១៥កុម្ភៈ ក្រុមរដ្ឋអ៊ីស្លាម(IS)ស្វ័យ ប្រកាសនៅលីប៊ី បាន ផ្សាយខ្សែvideo មួយលើបណ្តាញ Internet

ISផ្សាយ videoសម្លាប់ជនសាសនាកាតូលិកដើមកំណើតអេហ្ស៊ីប (រូបថតៈ អ៊ីនធើណែត) (VOVworld)-នាថ្ងៃទី១៥កុម្ភៈ ក្រុមរដ្ឋអ៊ីស្លាម(IS)ស្វ័យប្រកាសនៅលីប៊ីបាន ផ្សាយខ្សែvideo មួយលើបណ្តាញ Internet ដោយបញ្ជាំងការសម្លាប់ជន សាសនាកាតូលិកដើមកំណើតអេហ្ស៊ីប ចំនួន២១នាក់ ដែលត្រូវកម្លាំងនេះ ចាប់ ឃុំខ្លួននៅលីប៊ីនាខែមករាមុននេះ។ ក្នុងប្រតិកម្មរបស់ខ្លួន ប្រធានា ធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានបើកកិច្ចប្រជុំបន្ទាន់ជាមួយ ស្ថាប័នសន្តិសុខជាតិ ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការពារជាតិ រដ្ឋ មន្ត្រីមហាផ្ទៃ បណ្តាមេ បញ្ជាការកងទ័ព និងទីប្រឹក្សាសន្តិសុខរបស់លោក Sisi ផងដែរ។ ប្រធានាធិបតីអេហ្ស៊ីបបានប្រកាសថា នឹងកាន់ទុក្ខ៧ថ្ងៃ ព្រម ទាំងឲ្យដឹងថា អេហ្ស៊ីបនឹង តបតវិញដោយសមស្របដើម្បីផ្តន្ទាទោសពួក ឃាតករនេះ។ សមាគម សាសនាកាតូលិកអេហ្ស៊ីបបានសម្តែងជំនឿជាក់ ថា ជនល្មើសនឹងត្រូវនាំមកកាត់ទោស ហើយបញ្ចាក់ថា ជនរងគ្រោះជាជន សាសនាកាតូលិក៕
Related




