VOV WorldVOV World
ជារៀងរាល់ឆ្នាំវៀតណាមលៃទុកពី៣ដល់៤ពាន់លានដុល្លារអាមេរិកធានាសុខុមាលភាពសង្គម
07/10/2015 09:49
Vovworld-នាព្រឹកថ្ងៃទី៧តុលានៅក្រុងហាណូយ ក្រសួង ការងារយុទ្ធជន​ពិការនិងសង្គមកិច្ចបានរៀបចំសិក្ខាសាលា
ជារៀងរាល់ឆ្នាំវៀតណាមលៃទុកពី៣ដល់៤ពាន់លានដុល្លារអាមេរិកធានាសុខុមាលភាពសង្គម
ជារៀងរាល់ឆ្នាំវៀតណាមលៃទុកពី៣ដល់៤ពាន់លានដុល្លារអាមេរិកធានាសុខុមាលភាពសង្គម         Vovworld-នាព្រឹកថ្ងៃទី៧តុលានៅក្រុងហាណូយ ក្រសួងការងារយុទ្ធជន​ពិការ និងសង្គមកិច្ចបានរៀបចំសិក្ខាសាលាជំរុញអនុវត្តបច្ចេកវិទ្យាព័ត៌មាននិង​ផ្សព្វផ្សាយ ក្នុងការអនុវត្តកម្មវិធីសុខុមាលភាពសង្គម។ តាមអនុរដ្ឋមន្ត្រីក្រសួង​ការងារយុទ្ធជន ពិការនិងសង្គមកិច្ចលោក Nguyen Trong Dam ថា ការកសាង​ប្រព័ន្ធទិន្នន័យជាតិស្ដិពី សុខុមាលភាពសង្គមគឺជាចាំបាច់ហើយនឹងត្រូវបានជមរុញនា​ពេលខាងមុខ។         “យើងគ្រប់គ្រងវិស័យដ៏ទូលាយមួយនិងមុខសញ្ញាជាច្រើនដូច្នេះ ប៉ុន្តែជារួម​ការ ​អនុវត្តបច្ចេកវិទ្យានៅមានកំហិតនៅឡើយ។ ការងារជាច្រើនកំពុងធ្វើដោយសប្បកម្ម ការគ្រប់​គ្រងមុខ​សញ្ញានិងទូទាត់ក៏ដូចជាតាមដានវាយតំលៃគោលនយោបាយនិង ប្រភពកំលាំងប្រសិទ្ធិភាពនៃកម្មវិធីភាគច្រើនគឺអនុវត្តដោយសប្បកម្ម។ ហេតុនេះ ហើយវាមិនតាម​ទាន់ការទាមទារនសកិច្ចការ​គ្រប់គ្រងនាបច្ចុប្បន្ន។ នាពេលខាង​មុខ ​យើងត្រូវកសាងប្រព័ន្ធគ្រប់គ្រង​និយាយរួមដោយផ្អែកលើមូលដ្ឋានជំរុញអនុវត្ត​ បច្ចេកវិទ្យាព័ត៌មាន៕”