ជំនាន់វ័យក្មេងនឹងបន្តពង្រីកចំណងមិត្តភាពវៀតណាម-ចិន
06/11/2015 10:34
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋមក វៀតណាមនាព្រឹកថ្ងៃទី៦វិច្ឆិកានៅក្រុងហាណូយ

ជំនាន់វ័យក្មេងនឹងបន្តពង្រីកចំណងមិត្តភាពវៀតណាម-ចិន Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋមកវៀតណាមនាព្រឹកថ្ងៃ ទី៦វិច្ឆិកានៅក្រុងហាណូយ អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping និងអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ចើញ ចូលរួមនិងថ្លែងមតិនៅជំនួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ចិនលើកទី១៦ និងឥស្សរិជននៃប្រទេសទាំងពីរ។ ថ្លែងមតិនៅជំនួបប្រាស្រ័យនេះ អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “វៀតណាមនិងចិនមានរបបនយោបាយប្រហាក់ប្រហែលនិងកំពុងក្នុង ដំណាក់កាលអភិវឌ្ឍន៍សំខាន់។ បុព្វហេតុផ្លាស់ប្តូរថ្មីសមាហរណកម្មនិងកែ ទម្រង់បើកទ្វារនៅប្រទេសនីមួយៗកំពុងទទួលបានជ័យជំនះដ៏ធំធេងមានអត្ថន័យ ប្រវត្តិសាស្ត្រ ប៉ុន្តែកំណាត់ផ្លូវនៅខាងមុខនៅមានការសាកល្បងនិងភារកិច្ចដែល បានដាក់ចេញក៏ធ្ងន់ធ្ងរដែរ។ យុវវ័យជាម្ចាស់អនាគតនៃប្រទេសនីមួយៗ ត្រូវជា កំលាំងស្នូលប្រែក្លាយបំណងប្រាថ្នាដ៏ធំធេងនោះនៃប្រជាជាតិនីមួយៗក្លាយទៅ ជាការពិត។” អគ្គលេខា Nguyen Phu Trong បានសម្ដែងបំណងចង់ឲ្យជំនាន់វ័យក្មេងនៃប្រទេស ទាំងពីរយល់ដឹងយ៉ាងជ្រាលជ្រៅគោរពនិងពង្រីកដោយឥតឈប់ឈរតំលៃនៃទំនាក់ ទំនងជិតខាងមិត្តភាពវៀតណាម-ចិនពីជំនាន់មួយទៅជំនាន់មួយ។ រីឯអគ្គលេខានិង ជាប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រជាជនចិននឹងប្តេជ្ញាស្មោះត្រង់ សហប្រតិបត្តិការស៊ីជម្រៅមានផលប្រយោជន៍ដូចគ្នាតភ្ជាប់ជាមួយប្រទេសជិតខាង ក្នុងនោះមានវៀតណាមផង៕
Related





