VOV WorldVOV World
ជំនួបពិភាក្សានិងកិច្ចប្រជុំរួមរវាងគណៈរដ្ឋមន្ត្រីវៀតណាមនិងថៃ
23/07/2015 10:40
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan Ocha នាថ្ងៃទី២៣ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅថៃ។
ជំនួបពិភាក្សានិងកិច្ចប្រជុំរួមរវាងគណៈរដ្ឋមន្ត្រីវៀតណាមនិងថៃ
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan Ocha នាថ្ងៃទី២៣ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងភរិយា  រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានអញ្ជើញទៅបំពេញ ទស្សនកិច្ចនៅថៃ។ បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen  Tan Dung បានជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីថៃ ​លោក ​Prayut Chan Ocha  ហើយក្រោយមកក៏ដំណើការកិច្ចប្រជុំ រួមរវាងគណៈរដ្ឋមន្ត្រី​វៀតណាម​និងថៃ  លើកទី៣ ផងដែរ។           នៅទីនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានជូនដំណឹងទៅវិញទៅមកអំពី​ស្ថាន ភាពអភិវឌ្ឍន៍របស់ប្រទេសនិមួយ។ លោក Nguyen Tan Dung បានអះអាង​ថា៖  វៀតណាម ជានិច្ចកាលគោរព ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្អែកទៅលើស្មារតីដៃគូយុទ្ធសាស្ត្រ​ជាមួយថៃ គាំទ្រថៃ ដើរតួនាទី និងរួមវិភាគទានយ៉ាងសកម្ម ក្នុងសន្តិភាព ​ស្ថិរភាព  ​និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ នៅក្នុងតំបន់និងលើពិភពលោក។​រីឯនាយក រដ្ឋមន្ត្រីថៃលោក Prayut Chan Ocha សម្ដែងគោលបំណងរួមសហប្រតិបត្តិការ​ស្អិត ​រមួតជាមួយគ្នា នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី ប្រកបដោយ​​ប្រសិទ្ធិ ភាព​ ជាក់ស្ដែងថែមទៀត។            នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានផ្លាស់ប្តូរអំពីបណ្ដាបញ្ហាអន្តរជាតិនិងតំបន់  ដែលបានយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរក៏បានអះអាងជាថ្មីម្តង់ទៀត អំពី ការសន្យាបន្តសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយគ្នា និងប្រទេសជាសមាជិក អាស៊ាននានា ដើម្បីសម្រេចគោលដៅកសាងសហគមន៍អាស៊ាន នាចុងឆ្នាំ​ ២០១៥  និងដំណាក់កាលជាបន្ត។           ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ របស់ភាគីនានា ក្នុងការអនុវត្ត ដោយទៀងទាត់និងប្រកបដោយ ប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍ ស្ដីពីប្រតិបត្តិ របស់បណ្ដាភាគី​នៅសមុទ្រខាងកើត (DOC) ដោះស្រាយជំលោះដោយសន្តិវិធី  សមស្របជាមួយ​ច្បាប់អន្តរជាតិ ហើយខំប្រឹងប្រែងទទួលអោយបានក្រមប្រតិបត្តិ សំរាប់ភាគីទាំងឡាយនៅ​សមុទ្រខាងកើត (COC)៕